ខេត្តកណ្តាល៖ បុរសល្មោភកាមម្នាក់បានលួចទៅក្នុងបន្ទប់ រំលោភកូនស្រីរបស់គេ ដែលមានសតិមិនគ្រប់ ពេលម្តាយតាមទាន់ឃាត់ប្តឹងសមត្ថកិច្ចឲ្យចាប់វាយខ្នោះ នៅល្ងាចថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ អ្នកស្រី ពេជ ម៉ារ៉ែន ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”រំលោភសេពសន្ថវះ” ដែលប្រព្រឹត្តនៅ ភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨តាមមាត្រា២៤១នៃក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទមានឈ្មោះ ជន់ ខួច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះវុន មុំ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ មានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (សតិមិនសូវគ្រប់) ។
សាក្សីបានឲ្យដឹងថា ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ម្តាយជនរងគ្រោះបានដើរទៅទិញសាប៊ូនៅផ្ទះទាមរបស់ឈ្មោះរ៉ាន់ ភេទស្រី ក្នុងភូមិជាមួយ ចំណែកឯបជនរងគ្រោះឈ្មោះវន់ មុំដែលជាកូននៅផ្ទះតែម្នាក់ឯង រីឯប្តីមិនទាន់មកពីធ្វើការសំណង់ទេ ក្រោយពីទិញរួចមួយសន្ទុះបានត្រឡប់មកដល់ផ្ទះវិញ ឃើញជនរងគ្រោះជាកូនបានដើរចេញពីបន្ទប់ក្នុងផ្ទះរបស់ខ្លួនហើយលើកខោរបស់ខ្លួនដែលនៅត្រឹមភ្លៅមកត្រឹមចង្កេះ រួចមកអង្គុយនៅលើគ្រែសំយាកមុខផ្ទះ បន្ទាប់មកក៏ឃើញជនសង្ស័យឈ្មោះជន់ ខួចដើរចេញពីបន្ទប់ក្នុងផ្ទះនោះដែរ ដោយដើរបិទឡេវខោ ពុំរូតខោទេ ភ្លាមនោះម្តាយជនរងគ្រោះមានការសង្ស័យក៏ឃាត់ឲ្យជនសង្ស័យនៅអង្គុយលើគ្រែសំយាកមុខផ្ទះជាមួយគ្នា ហើយម្តាយជនរងគ្រោះបានសួរទៅជនរងគ្រោះដែលជាកូន ។
បន្ទាប់មកម្តាយជនរងគ្រោះបានសួរជនសង្ស័យថា: ហ្អែងចូលផ្ទះអញបានធ្វើអីកូនអញខ្លះ ? ជនសង្ស័យក៏ឆ្លើយថា: ខ្ញុំគ្រាន់តែបានញ៉ុលៗទេ មិនទាន់ចូលទេ ។ បន្ទាប់មកម្តាយជនរងគ្រោះបានឃាត់ជនសង្ស័យទុករង់ចាំប្តីមកវិញចាំទៅប្តឹងសមត្ថកិច្ច លុះដល់វេលាម៉ោងប្រហែល១៧ជាងទើបប្តី(ឪពុកចុងជនរងគ្រោះ)មកផ្ទះវិញ ទើបបាននាំគ្នាយកជនសង្ស័យឈ្មោះជន់ ខួចមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត នឹងបានដាក់ពាក្យបណ្តឹងចូលប៉ុស្តិ៍ដោយប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យខាងលើពីបទរំលោភសេពសន្ថវះកូនស្រីរបស់គាត់ ៕ ឆ ដា