ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកចុងលូក​ស្ទាប​កេរ្តិ៍​ភេទ​កូនស្រីប្តីដើម ​ប្រពន្ធ​មក​ទាន់ប្ដឹង​សមត្ថកិច្ចឲ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ នគរបាលប៉ុស្តិ៍រដ្ឋបាល ធិបតីបានឃាត់ខ្លួនបុរសជាឪពុកចុង ពីបទបៀតបៀន កេរ្តិ៍ខ្មាសកូនប្តីដើមរបស់ប្រពន្ធ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្រី្តជាប្រពន្ធ និងជាម្តាយ បង្កើតរបស់ក្មេងស្រីរងគ្រោះ ។

ការឃាត់ខ្លួនបុរសនេះបានប្រព្រឹត្តទៅកាលពី ថ្ងៃ ចន្ទ ៤ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ឆាយ​ប​ល្ល័​ង្គ ឃុំ​ធិបតី ស្រុ​គាស់​ក្រឡង ខេត្តបាត់ដំពង។

នគរបាលប៉ុស្ដិ៍​ធិបតី បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ យឹ​ង ស ភេទ​ប្រុស អាយុ៤៧ឆ្នាំ មុខរបរធ្វើស្រែមាន​ទីលំនៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ២ ស្រុក​បាណន់ ខេត្តបាត់ដំបង និង​បាន​ទៅធ្វើ​ការ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ ជនសង្ស័យ​រូបនេះ ត្រូវជា​ឪពុកចុង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ជ.ស.ម ភេទ ស្រី អាយុ១៣ឆ្នាំ រស់នៅក្នុងបន្ទុកម្តាយ និង ជនសង្ស័យខាងលើ។

តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុពេលគាត់ជាម្តាយចេញទៅក្រៅមួយភ្លែត ស្រាប់តែជនសង្ស័យ​ជា​ប្តី និងត្រូវជាឪពុកចុងកូនស្រី​រូបនេះ បានធ្វើ​សកម្មភាព​ចាប់​ឱប​ស្ទាប​ប្រដាប់ភេទ​កូនស្រីរបស់គាត់ និងបម្រុងចាប់រំលោភទៀត ប៉ុន្តែគាត់ ជា​ប្រពន្ធ​បានមក​ទាន់ ហើយ​បានមក​ប្តឹង​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ធិបតី ទើប​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្ដង។

នៅចំពោះមុខសមត្ថកិច្ចឪពុកចុងស្រេកឃ្លានតណ្ហារូបនេះ បានសារភាពថា ខ្លួនគេពិតជាបាន លូកស្ទាបអង្អែលប្រដាប់ភេទ និងបម្រុងរំលោភកូនប្តីដើមរបស់ប្រពន្ធចុងប្រាកដមែន ដោយ សារស្រវឹងស្រា ។

បន្ទាប់ពីទទួលចម្លើយនេះកម្លាំង​ជំនាញ​បាន និង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ សហការី


ចែករំលែក៖