ព័ត៌មានទាន់ហេតុការណ៍៖

(បច្ចុប្បន្នភាព)៖ ស្ថានភាពទឹកជំនន់នៅផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានសំរោង

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានធ្វើបច្ចុប្បន្នភាពស្ថានភាពទឹកជំនន់នៅផ្លូវជាតិលេខ៤ ចំណុចស្ពានសំរោង ដូចខាងក្រោម៖

«គិតត្រឹមម៉ោង ៤:៣០ នាទី ទៀបភ្លឺ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ដែលហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតស្ពានទាំងស្រុងហើយ ។ ដោយឡែកនៅខាងកើតស្ពាន ទឹកមិនទាន់ស្រកផុតផ្លូវជាតិនៅឡើយទេ ដោយនៅបន្តហូរកាត់ផ្លូវប្រវែងប្រមាណ ១៥០ ម ក្នុងកម្ពស់ ០,៥ ម ។ ភ្លៀងនៅបន្តធ្លាក់ ប៉ុន្តែក្នុងកម្រិតខ្សោយ ដូចនេះទឹកអាចនឹងបន្តស្រកចុះមួយកម្រិតបន្ថែមទៀត ។ ការធ្វើចរាចរឆ្លងកាត់ គឺនៅតែបន្តផ្អាកជាបណ្តោះអាសន្នដដែល» ៕


ចែករំលែក៖