ព័ត៌មានទាន់ហេតុការណ៍៖

នាយការិយាល័យវិទ្យុទាក់ទងដឹកនាំមន្រ្តីជំនាញ ចុះស្កេនលេខហ្រ្វេកង់ថ្មី និងជួសជុលជូនកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ស្របពេលកំពុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នំា២០១៨

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក ម៉ម ឆៃលី នាយការិយាល័យវិទ្យុទាក់ទងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តីជំនាញក្រោមឱវ៉ាតចុះស្កេនលេខហ្រ្វេកង់ថ្មី និងធ្វើការជួសជុលជូនជូនដល់កងកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ និងប្រជាការពារភូមិផងដែរ ស្របពេលកំពុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨ ផងនោះ ដើម្បីងាយស្រួលក្នុងការធ្វើការទំនាក់ទំនងគ្នាបានល្អហើយលឿន។

ប្រតិបត្តិការមន្រ្តីជំនាញការិយាល័យវិទ្យុទាក់ទង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះស្កេនលេខហ្រ្វេកង់ថ្មី និងជួសជុលជូនដល់កងកម្លាំងខាងលើ ធ្វើឡើងពេញមួយថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅអធិការនគរបាលស្រុកភ្នំក្រវាញ ស្ថិតក្នុងភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ម៉ម ឆៃលី នាយការិយាល័យវិទ្យុទាក់ទង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យបុគ្គលិក(មជ្ឈមណ្ឌព័ត៌មាន នគរវត្ត)ដឹងថា ប្រតិបត្តិការបេសកកម្មខាងលើធ្វើឡើងពេញ ១ថ្ងៃតែម្តង លទ្ធផល៖ មន្រ្តីជំនាញរបស់យើងធ្វើការបានជោគជ័យ១០០% ដោយស្កេនលេខហ្រ្វេកង់ថ្មី និងធ្វើការជួសជុលនូវឧបករណ៍ប្រើប្រាសវិទ្យុទាក់ទង នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ មន្រ្តីនគរបាលតាមបណ្ដាប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារភូមិផងដែរ។

លោក បន្តទៀតថា ប្រតិបត្តិការនេះយើងធ្វើឡើងខណៈឧបករណ៍ប្រើប្រាស(វិទ្យុទាក់ទង)ក៍មានការផ្លាស់ផ្ដូរខ្លះៗខណៈចាស់ទ្រុឌទ្រោមផងនោះ ហើយក៍ជាការតំរ៉ូវការចាំបាច់របស់ថ្នាក់ដឹកនាំដើម្បីភូមិឃុំមានសុវត្ថុភាព ជាពិសេសជាងនេះនោះនៅគ្រាដែលកំពុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨ ខាងមុខផងដែរ ដើម្បីឲ្យកាន់តែងាយស្រួលក្នុងការធ្វើការទំនាក់ទំនងគ្នាបានរហ័រហើយលឿនទាន់ចិត្ត៕ ប៉ឹម ពិន

 


ចែករំលែក៖