ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា ទ្វារទឹករលាំងជ្រៃ ចាប់ផ្តើមទម្លាក់ចុះហើយ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់នៅមុននេះយ៉ាងដូច្នេះថា៖

«ទ្វារទឹករលាំងជ្រៃ ចាប់ផ្តើមទម្លាក់ចុះ ៖

ដោយស្ថានភាពទឹកជំនន់នៅផ្នែកខាងលើបានធូរស្រាល និងដើម្បីកាត់បន្ថយធារទឹកជំនន់ស្ទឹងព្រែកត្នោត កុំឲ្យគម្រាមកំហែងខ្លាំងដល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារ ទម្លាក់ទ្វារទឹករលាំងជ្រៃ ចុះចំនួន ០២ ទ្វារ ដោយទ្វារនីមួយៗ ទម្លាក់ចុះ ០២ ម៉ែត្រ» ៕


ចែករំលែក៖