ខេត្តកំពង់ធំ៖ មានករណីមនុស្សដេកស្លាប់ នៅលើផ្ទះខ្លួនឯង កាលពីថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិ ឈើទាល ឃុំ បន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ អាន ប៊ីន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិកើតហេតុខាងលើ ។
តាមការបំភ្លឺពីឈ្មោះអ៊ាន ប៉ិល ជាមេភូមិ និងអ្នករស់នៅជិតខាងបានបញ្ជាក់ថា ឈ្មោះ អាន ប៊ីន មានជំងឺសរសៃប្រសាទរយ:ពេល៤ឆ្នាំមកហើយ និងជាមនុស្សញៀនស្រាសផឹកស្រវឹងរករឿងកាប់ប្រពន្ធកូន ។
ដោយមានការភ័យខ្លាច ប្រពន្ធកូនបានទៅរស់នៅផ្ទះម្តាយ ហើយឈ្មោះអាន ប៊ីន រស់នៅលើផ្ទះតែម្នាក់ ឯង ដោយមានកាំបិត ផ្គាក់ ព្រួញនៅជិតខ្លួន រហូតគ្មាននណាហ៊ានទៅជិត ។ លុះដល់ថ្ងៃទី១៨ ទី១៩ ខែកក្កដា ឆ្នាំ២០១៨ ពុំឃើញឈ្មោះ អាន ប៊ីន ចុះពីលើផ្ទះទេ ។ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៧និង៣០នាទី ដោយមានការសង្ស័យអ្នកជិតខាងបានចូលទៅហៅ តែមិនឆ្លើយ ទ្វារដាក់ គន្លឹះ ក៏បាននាំគ្នាយករណាអារ គន្លឹះទ្វារចូលមើល ស្រាប់តែឃើញឈ្មោះ អាន ប៊ីន ស្លាប់បាត់ហើយ ដោយ មានឈាមហូរចេញ តាមមាត់ និងច្រមុះ ។
កម្លាំងជំនាញក្រោយពីទទួលបានព័ត៌មាន សហការជាមួយ អាជ្ញាធរមូលដ្ឋាន ភូមិឃុំចុះ ទៅពិនិត្យសព ឃើញថា៖ ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងករណី ឃាតកម្មឡើយ ។ ក្រោយពិនិត្យរួច យើងបានប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី