ខេត្តកំពង់ស្ពឺ៖ អនុប្រធានមន្ទីរសុរិយោដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ស្ពឺមួយរូបរងការរិះគន់ថា បានអនុវត្តហួស តួនាទីរឿងកាក់ប្លង់ដីមិនព្រមប្រគល់ឲ្យ ម្ចាស់ដើម្បីជាថ្នូរនឹងលាភសក្ការៈបើទោះជាប្លង់ទាំងនោះបានចេញហើយក៏ដោយ ។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះប្លង់ដីជាច្រើននៅឃុំក្រាំងអំពិលដូចជាក្បាលដីលេខ៥០០ចេញយូរមកហើយតែលោកញឹប វ៉ាន់នី ដែលទទួលបន្ទុកប្រគល់ឲ្យម្ចាស់នេះមិនព្រមទម្លាក់ចេញនោះទេ។ការណ៍ដែលមិនទម្លាក់ចេញនេះត្រូវបាន កូនចៅរបស់លោកអះអាងថា ជាប់សំណែន។ ដូច្នេះបើចង់យកប្លង់ទៅកាន់កាប់រក្សាទុកត្រូវសែនដល់លោកញឹប វ៉ាន់នី ជាមុនទើបយកទៅកាន់កាប់បាន បើមិនបានសែន ចំពោះលោកញឹប វ៉ាន់នី ទេកុំសង្ឃឹមថា បានប្លង់ទៅរក្សាទុកឲ្យសោះ ។ ចំពោះប្លង់ដីដែលលោកញឹប វ៉ាន់នី បានកាក់ទុកដើម្បីលាភសក្ការនោះភាគច្រើនត្រូវបានដឹងថាមានម្ចាស់ភាគច្រើនសុទ្ធតែអ្នករស់នៅភ្នំពេញ ។
ជាក់ស្ដែងប្លង់ដីលេខ២២២, លេខ ២១១, លេខ២១២,និងលេខ២០១ត្រូវ បានលោកញឹប វ៉ាន់នី កាត់ទុកដើម្បីរក ប្រយោជន៍ ។
ករណីលោកញឹប វ៉ាន់នី កាក់ប្លង់ដីទុកនេះដែរត្រូវបានមជ្ឈដ្ឋានមហាជនសំណូមពរដល់លោកប្រធានមន្ទីរសុរិយោដីខេត្ត កំពង់ស្ពឺសូមមេត្តាពិនិត្យមើលភាព អសកម្ម នេះផងបើបណ្តែតបណ្តោយតទៅទៀត អាចប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ស្ថាប័នមួយនេះមិនខាន ៕ នរិន្ទ្រ