ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់មិនដឹងលង់ទឹកស្រះពីពេលណានោះទេបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ក្មេងប្រុសម្នាក់មិនដឹងលង់ទឹកស្រះស្លាប់ពីពេលណានោះទេទើបតែដឹងនៅ ម៉ោងដឹង១៥និង២០នាទី ថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិម្រាក(ខ) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សពក្មេងរងគ្រោះឈ្មោះ ធី ចន្ធូ ភេទប្រុស អាយុ៤ឆ្នាំ នៅភូមិ ឃុំកើតហេតុ ។

តាមការបំភ្លឺពីឈ្មោះ យ៉ុម វីន ស្រី អាយុ២២ឆ្នាំ ត្រូវជា(ម្ដាយមីងបង្កើត)បានបំភ្លឺថា៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៣គាត់បានត្រឡប់មកពីធ្វើការងារនៅកន្លែងផលិតទឹកបរិសុទ្ធអូរក្រូចវិញ ដល់ផ្ទះបានឃើញកូនស្រីគាត់ និងក្មួយប្រុសគាត់ឈ្មោះ ធី ចន្ធូ ដេកអង្រឹងជាមួយគ្នា ក្រោយ មកក៏ភ្ញាក់ពីដេកហើយបាននាំគ្នាដើរទៅលេងក្បែរមាត់ ស្រះខាងជើងផ្ទះចំងាយប្រហែល ៣០ម៉ែត្រឃើញដូច នោះ នាងខ្ញុំបានហៅមកវិញ កុំឲ្យទៅលេងខ្លាចលង់ទឹក ពេលនោះដោយងងុយដេក នាងខ្ញុំបានដេកមួយស្របក់ ស្រាប់តែលឺសម្លេងកូនស្រីនាងខ្ញុំស្រែកប្រាប់ថា ម៉ែជួយអា ធូ ផងវាធ្លាក់ទឹកហើយ លឺដូចនោះនាងខ្ញុំបានរត់មក ហើយស្រែក ហៅឲ្យបងប្អូនក្នុងភូមិឲ្យជួយ បងប្អូនក្នុងភូមិបានមកជួយចុះរាវរករហូតដល់ម៉ោង១៥និង២០នាទីទើបរកសាកសពឃើញ ។

សមត្ថកិច្ច ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញប៉ុស្ដិ៍នគរបាលទួលគ្រើល និងអាជ្ញាធរភូមិ ឃុំបានចុះដល់កន្លែងកើតហេតុ និងបានពិនិត្យឃើញថា សពក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយមិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។

មូលហេតុ ចុះលេងទឹក ស្រះបណ្តាលឲ្យលង់ស្លាប់ ។

សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖