ព័ត៌មានទាន់ហេតុការណ៍៖

ឈុតឆាកសម្តែងភាពយន្តបង្កឲ្យមានការភ្ញាក់ផ្អើលស្មានថាជារឿងមែនទែន

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ពិសេសក្នុងចង្កោមអ្នកសិល្បៈក្រោយពីតារាសម្តែង ស្រីអារីយ៉ា ដានី បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយនឹងការបង្ហាញភាពសោកស្តាយអមដោយរូបភាពតារាសម្តែងស្រី សឿន ផានផាភួង ។ តាមការពិតគឺគ្រាន់តែជាឈុតឆាកនៃការសម្តែងក្នុងភាពយន្តតែប៉ុណ្ណោះ ។

ទោះជាយ៉ាងណាដើមឡើយបានធ្វើឲ្យមិត្តភ័ក្កិរួមអាជីព អ្នគាំទ្រ និងសាច់ញាតិនាងរន្ធត់ចិត្តមិនតិចទេ ។ សូម្បីតែក្មួយស្រីនាង គឺអាង សុជាតា ហៅឈូ ឈូ យំបោកខ្លួនក្រោយឃើញគេបង្ហោះរូបតារាសម្ដែង សឿនផាន ផាភួង ត្រូវបានស្លាប់ ។

អ្នករួមអាជីពមួយ សឿនផានផាភួង បានជជីកសួរដេញដោលគ្នាថា ជាការពិតមែនទេ ដែលតារាសម្ដែងរូបនេះស្លាប់ ។

ក្រោយពីជជែកសួរដេញដោលរួចមកទើបទទួលបានពីអ្នកសិល្បៈ ដែលកំពុងតែថតរឿងជាមួយ សឿនផានផាភួង ថានេះគឺជាឈុតឆាកមួយ ដែលស្រីស្អាតរូបនេះសម្ដែងក្នុងរឿង សម្ពាយបុណ្យ របស់ទូរទស្សន៍តែប៉ុណ្ណោះគឺ នាងមិនបានស្លាប់ទេ ។

តារាសម្តែង សឿនសានផាភួង វិញបានបកស្រាយថា នាងមិនមានអ្វីកើតឡើងទេ សូម្បីតែបញ្ហាសុខភាព ។ នាងថា រូបភាពដែលស្លាប់គឺពួកម៉ាកនាងយកទៅបង្ហោះ តែមិនបានសរសេររៀបរាប់ឲ្យអស់អត្ថន័យថា ជាឈុតឆាកថតរឿងទើបធ្វើឲ្យមានការស្លន់ស្លោភ័យបែបនេះ ។

នាងបានថ្លែងសុំទោសចំពោះការបង្ហោះរូបថតទាំងនេះដែលបង្កឲ្យមានការភ្ញាក់ផ្អើលបែបនេះ៕ វឌ្ឍនា


ចែករំលែក៖