ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបន្តដឹកនាំក្រុមការងារ ទប់ទល់នឹងការហូរច្រោះទំនប់សណ្តរស្ទឺងព្រែកត្នោត

ចែករំលែក៖

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនៃប្រទេសកម្ពុជា​បានបន្តដឹកនាំក្រុមការងារ ទប់ទល់នឹងការហូរច្រោះទំនប់សណ្តរស្ទឺងព្រែកត្នោត ដើម្បីការពារកុំឱ្យទឹកហូរច្រោះរីករាលដាលកាន់តែធំឡើង ។

មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងយ៉ាងដូច្នេះថា៖

«ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ នេះ បានបន្តដឹកនាំក្រុមការងារ ទប់ទល់នឹងការហូរច្រោះទំនប់សណ្តរស្ទឺងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ផងដែរថា ការហូរច្រោះ (រន្ធនាគ) នេះ គឺបានពិនិត្យតាំងពីថ្ងៃម្សិលមិញម្ល៉េះ ប៉ុន្តែដោយសារវានៅជ្រៅពេក (បាតទំនប់) ទើបការអន្តរាគមន៍កន្លងមកនេះ គឺគ្រាន់តែទប់ទល់ ដើម្បីការពារកុំឱ្យការហូរច្រោះរីករាលដាលកាន់តែធំឡើង ធ្វើឱ្យទឹកលិចចូលភូមិឋានប្រជាពលរដ្ឋ ។

មកដល់ពេលនេះ ស្ថានភាពមានលក្ខណៈកាន់តែប្រសើរ ដោយទឹកហូរកាន់តែតិច ។

ជារួមការហូរច្រោះនេះ ត្រូវបានទប់ស្កាត់ទាន់ពេលវេលា និងផុតពីការបារម្ភហើយ» ៕


ចែករំលែក៖