ព័ត៌មានទាន់ហេតុការណ៍៖

ខណ្ឌដូនពេញ តំណាងលោក ឃួង ស្រេង ចូលរួមពិធីបុណ្យដង្ហែទៀនព្រះវស្សាចូលវត្តទាំង៨ ក្នុងមូលដ្ឋានរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា ព្រមទាំងមន្រ្តីក្រោមឪវាទ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបុណ្យដង្ហែទៀនព្រះវស្សាចូលវត្តទាំង៨វត្ត ដែលស្ថិតក្នុងមូលដ្ឋានខណ្ឌដូនពេញរបស់ខ្លួន ។

ពិធីប្រគេនទៀនព្រះវស្សានេះ បានរៀបចំឡើងនៅវត្តបុទុមវត្តី កាលពីថ្ងៃច័ន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៨និង០០នាទីព្រឹក ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងនោះទេយ្យទៀន និងបច្ច័យដែលត្រូវប្រគេនវត្តនីមួយៗ មានដូចខាងក្រោម ៖ ទៀនវស្សា ១គូ, ប្រេងម៉ាស៊ូត ១កាន, ស្លាដក ១, ទឹកស៊ីអ៊ីវ ២យួរ, ទឹកត្រី ២យួរ, តែ ១០កញ្ចប់, ស្ករសរ ៣៥គីឡូក្រាម, ត្រីខ ១កេស(ធំ), ទឹកក្រូច ៤កេស, ទឹកសុទ្ធ ៤កេស, ទឹកដោះគោ ១កេស, មីម៉ាៗ ១កេស (ធំ), អំបិល ១០គីឡូក្រាម, អង្ករ ៥០គីឡូក្រាម, និងបច្ច័យចំនួន ៥០០.០០០ រៀល ៕ ស តារា


ចែករំលែក៖