ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីស្នើអាមេរិក ដោះលែងស្រីស្អាតដែលសង្ស័យថាជាចារនារី

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានចាត់ទុកថាសកម្មភាពចាប់ខ្លួននាង Maria Butina គឺជារឿងមិនអាចទទួលយកបានឡើយ។

សារព័ត៌មាន Sputnik បានដកស្រង់ ប្រភពព័ត៌មានពីក្រសួងការបរទេសរុស្ស៊ី មកផ្សាយថា រដ្ឋមន្ត្រី Sergei Lavrov បានបញ្ជាក់ថា «សកម្មភាពចាប់ពលរដ្ឋ រុស្ស៊ី នាង Maria Butina នៅអាមេរិក ដោយចោទប្រកាន់ថាជាចារនារី គឺជារឿង មិនអាចទទួល យកបានឡើយហើយ អាមេរិក ចាំបាច់ត្រូវតែដោះលែងនាង ឲ្យបានឆាប់បំផុត ។ លោក Lavrov បាន ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Mike Pompeo លើបញ្ហាខាងលើ។

តាមការប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី ក្រោយកិច្ចប្រជុំ អាមេរិក-រុស្ស៊ី នៅទីក្រុង Helsinki កាលពីថ្ងៃទី១៦ ខែកក្កដា រដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ ក៏បានពិភាក្សាលើបញ្ហា ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ពឹងផ្អែក ទៅលើ តម្លាភាព និងទទួលបានផល ប្រយោជន៍ស្មើគ្នា។

នៅក្នុងលិខិតដែលបានប្រកាស កាលពីថ្ងៃទី ២២ខែកក្កដា លោក Mikhail Fedotov ប្រធាន គណៈកម្មការសិទ្ធិ មនុស្សរុស្ស៊ី បានស្នើដល់ គណៈកម្មការ សិទ្ធិមនុស្សអាមេរិក ចាត់វិធានការការពារផលប្រយោជន៍របស់ពលរដ្ឋរុស្ស៊ី នាង Maria Butina ដែលត្រូវអាមេរិកចាប់ខ្លួន។

គណៈកម្មការសិទ្ធិមនុស្សរុស្ស៊ីបាន យកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ជោគ វាសនារបស់នាង Maria Butina ។ អាមេ រិក ត្រូវតែការពារសិទ្ធិសេរីភាពរបស់ពល រដ្ឋរុស្ស៊ី ហើយដោះលែងានជាបន្ទាន់ ផងដែរ។ នាង Maria Butina អាយុ២៩ឆ្នាំ ជាអតីតនិស្សិតជនជាតិរុស្ស៊ី បានបញ្ចប់ ការសិក្សានៅមហាវិទ្យាល័យ American ក្នុងទីក្រុងវ៉ាស៊ីនតោន ។

កាលពីថ្ងៃទី១៥ខែកក្កដា នាង Maria Butina ត្រូវបានអាមេរិកចាប់ខ្លួនដោយចោទប្រកាន់ថា មានសកម្មភាពចារកម្មនៅ អាមេរិក ។ នាង ត្រូវប្រឈមមុខនឹងការ ដាក់ទោសជាប់ពន្ធនាគារ១៥ឆ្នាំ ប៉ុន្តែនាងបានច្រានចោលរាល់ការចោទប្រកាន់ខាងលើ។

ការចាប់នារីដ៏ស្រស់ស្អាតរបស់រុស្ស៊ី ត្រូវបានអ្នកវិភាគរុស្ស៊ីលើកឡើងថាជា សកម្មភាព បង្កឲ្យទំនាក់ទំនងអាមេរិក-រុស្ស៊ីប្រឈមមុខតានតឹង ក្រោយជំនួបរវាងលោកត្រាំនឹងលោកពូទីនទទួលបានជោគជ័យមក។

កន្លងមក ប្រធានាធិបតីរុស្ស៊ីក៏បានរិះ គន់ដល់មន្ត្រីអាមេរិកមួយចំនួន ដែល ធ្វើពលីកម្មទំនាក់ទំនងអាមេរិក-រុស្ស៊ី។ លោកត្រាំ ដែលបានធ្លាក់ខ្លួនរងការទិតៀនគ្មានប្រណី ក្នុងប្រទេសគាត់ ដោយមក ពីគោលជំហរគាត់ ចង់សម្រុះសម្រួលជា មួយរុស្ស៊ី។

កន្លងមកនៅក្នុងកិច្ចប្រជុំ មន្ត្រីការទូត រុស្ស៊ី ដែលមានសមាជិក ប្រមាណ២០០ នាក់ចូលរួម ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានបញ្ជាក់ថា នៅអាមេរិក មាន កម្លាំង បានធ្វើពលីកម្មដល់ទំនាក់ទំនង អាមេរិក- រុស្ស៊ីដើម្បីបំពេញមហិច្ឆតារបស់ខ្លួន នៅ ក្នុងនយោបាយ។ លោកពូទីនបានបញ្ជាក់ ថា កម្លាំងទាំងនេះ “ ត្រៀមធ្វើពលីកម្ម ផលប្រយោជន៍ពួកសម្ពន្ធមិត្តខ្លួន និងថែម ទាំងការធានាដល់សន្តិសុខ ខ្លួនផ្ទាល់ទៅ ផង”។

លោកពូទីន គូសបញ្ជាក់ថា បើមិនចាប់ ផ្តើមតាំងធ្វើការងារ ពីឥឡូវ ឆ្ពោះទៅពន្យារធរមានសន្ធិសញ្ញានេះទេ នោះក្នុង១ឆ្នាំ កន្លះទៀត វានឹងលែងមានសុពលភាព។ លោកពូទីន សង្កត់ធ្ងន់ថា ចំពោះពួកគេ ផលប្រយោជន៍ គណបក្សគេ បែរទៅជា សំខាន់ជាង ផលប្រយោជន៍ជាតិអាមេ រិកាំងទៅទៀត។ គាត់អះអាងថា ទោះជា យ៉ាងណាក្តី ក៏រុស្ស៊ីនៅបើកចំហសម្រាប់ការបង្កើនទំនាក់ទំនង ជាមួយ ស.រ.អា. ដោយ​ឈរលើមូលដ្ឋានស្មើភាពនិង អត្ថប្រយោជន៍ ទៅវិញទៅមក។

បុរសខ្លាំងនៅរុស្ស៊ី បន្ថែមថា មូស្គូ ត្រូវ ការឲ្យមានរបៀបវារៈថ្មី ដែលវិជ្ជមានតម្រង់ទៅបំពេញឲ្យបានរួចការងាររួមគ្នា រកឲ្យ ឃើញចំណុចដែលត្រូវគ្នា។ ប្រាកដណាស់ ដែលយើងបាននិយាយអំពីរឿងនេះ ពេល ជួបដោយផ្ទាល់ កាលពីដើមសប្តាហ៍នេះ ក្នុងរដ្ឋធានីហ្វាំងឡង់ ជាមួយលោកប្រធា នាធិបតី ស.រ.អា. ដូណាល់ ត្រាំ។ មិនមែនតែប្រជាជនយើងទាំងពីរប៉ុណ្ណោះទេ តែ ពិភពលោកទាំងមួល ដែលប្រាថ្នាចង់ បាន។ លោកពូទីន បានបញ្ចប់សេចក្តីថា ក្នុងឋានៈជាមហាអំណាចនុយក្លេអ៊ែរពីរធំជាងគេ រុស្ស៊ី និង ស.រ.អា.មាននាទី ទទួលខុសត្រូវពិសេស ចំពោះស្ថិរភាពយុទ្ធ សាស្ត្រ និង សន្តិសុខ នៅក្នុងលោក៕ ម៉ែវ សាធី

 

 


ចែករំលែក៖