ព័ត៌មានទាន់ហេតុការណ៍៖

កូនចិត្តឃោរឃៅខឹងឪពុកស្រវឹងស្រាមកដល់ផ្ទះរអ៊ួជេរប្រពន្ធកូន ទាញកាំបិតកាប់ប្រហារ២កាំបិតស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីឃាតកម្មគួរឲ្យរន្ធត់ និងតក់ស្លត់បំផុត ខណៈដែលកូនចិត្តឃោរឃៅបានកាប់ប្រហារឪពុកបង្កើត មិនញញើតដៃបណ្ដាលឲ្យហូរឈាមជោគដីស្លាប់ភ្លាមៗ គ្រាន់តែឪពុកស្រវឹងស្រាមកដល់ផ្ទះរអ៊ូជេរប្រពន្ធកូនបន្តិចបន្តួចប៉ុណ្ណោះ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាច នៅចំណុច ភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមលោក កែវ សោភណ្ធ័ អធិការនគរបាល ស្រុកស្វាយទាបបានឲ្យដឹងថា ពិតជាមានករណីឃាតកម្មប្រាកដមែនដោយបង្កឡើង ដោយជនសង្ស័យជាកូនមានឈ្មោះ ផល ឆាយយ៉ា អាយុ២៥ឆ្នាំ មុខរបរកសិករស់នៅភូមិ ឃុំកើតហេតុ ត្រូវជាកូនបង្កើតដោយពេលធ្វើសកម្មភាពរួចបានរត់គេចខ្លួនពីផ្ទះភ្លាមៗ ។

ចំណែកឪពុកដែលស្លាប់មានឈ្មោះ សុខ មន អាយុ៥៥ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនកើតហេតុគឺបុរសជាឪពុកឈ្នោះ សុខ មន បានមកដល់ផ្ទះទាំងអការស្រវឹងស្រាហើយក៏បានរអ៊ួ និងជេរប្រពន្ធ និងកូនខ្លាំងពេកស្រាប់តែធ្វើឲ្យជនសង្ស័យជាកូនទ្រាំមិនបាន ក៏បានទាញយកកាំបិតខ្វែវទៅកាប់ឪពុករងគ្រោះ ដែលកំពុងអង្គុយនៅលេីគ្រែក្រោមផ្ទះដោយកាប់លេីកទី1ត្រូវដេីមទ្រូងនឹងសផ្ទះខាងឆ្វេងបណ្ដាលឲ្យធ្លាក់ពីលេីគ្រែមកដីផ្ងារមុខឡេីងលេីពេលនោះប្អូនស្រីបង្កើតមានឈ្មោះ ផល់ រតនា អាយុ17ឆ្នាំ បានស្ទុះទៅចាប់យកកាំបិតចេញពីបង ប៉ុន្តែជនសង្ស័យជាបងបានរុញច្រានចេញហេីយបានស្ទុះ ទៅកាប់ឪពុកមួយកាំបិតទៀតចំបំពង់កហូរឈាមបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកេីតហេតុបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយកើតហេតុដោយជនសង្ស័យឃើញសភាពមិនស្រួល ក៏បានរត់គេចព្រមទាំងបានយកកាំបិតទៅជាមួយខ្លួនភ្លាមៗផងដែរ ។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ។

បច្ចុប្បន្នសមត្ថកិច្ច ខេត្តស្វាយរៀងកំពុងតាមស្រាវជ្រាវរកមុខសញ្ញាមកផ្ដន្ទាទោសតាមច្បាប់ ៕ យឹមសុថាន


ចែករំលែក៖