ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ប្រពន្ធរកស៊ីផ្លូវភេទដាក់ច្រវាក់វាយធ្វើបាបប្រដាប់ភេទពេលដឹងថាដេកជាមួយភ្ញៀវដែលមិនពាក់ស្រោមអនាម័យ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ពិតជាឃោរឃៅណាស់ដែលប្តីកំណាចរកសីចិញ្ចឹមប្រពន្ធមិនរស់ បានអនុញ្ញាត ឲ្យទៅរកស៊ូលក់ផ្លូវភេទយកលុយមកដោះស្រាយជីវភាពក្នុងគ្រួសារ ហើយពេលមកផ្ទះវិញប្តីកំណាចសួរប្រពន្ធថា ឯងដេកជាមួយភ្ញៀវ មានឲ្យភ្ញៀវពាក់ស្រោម អនាម័យទេ?ក្នុងពេលនោះប្រពន្ធបានឆ្លើយត្រង់ថា មានភ្ញៀវខ្លះមករួមភេទប្រើប្រាស់ស្រោមអនាម័យ ខ្លះទៀតមិនប្រើស្រោមអនាម័យ ធ្វើឲ្យប្តីខឹងទះកំផ្លៀងប្រពន្ធ១ដៃ និងបានយកច្រវាក់មកចងជើងប្រពន្ធហើយទាញជើងផុតពីរនាបផ្ទះម្ខាង១ម៉ែត្រ និងជើងម្ខាងទៀតនៅលើរនាប រួចយកអង្រែបុកគ្រឿងធ្វើទារុណកម្មវាយក្បាលជង្គង់ប្រពន្ធសងខាង និងបុកចំប្រដាប់ភេទបន្ថែមទៀត។ មិនតែប៉ុណ្ណោះ ថែមទាំងយកដែកកេះដុតរោមប្រដាប់ភេទ និងឡាមមកឈុតដៃ ប្រពន្ធទាំងសងខាងទៀតផង ។

អំពើហិង្សាលើប្រពន្ធយ៉ាងយង់ឃ្នងនេះ បានឮដល់សមត្ថកិច្ចមូលដ្ឋាន ទៅធ្វើអន្តរាគមន៏ចាប់បុរសជាប្តីនៅល្ងាច ថ្ងៃ ចន្ទ ១១ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងចំការកៅស៊ូវាល៧០ ក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ បញ្ជូនទៅឲ្យអយ្យការអមសាសាដំបូងខេត្តចាត់ការតាមច្បាប់ ។

លោកវរសេនីយ៏ត្រី វ៉ា សម្បត្តិ អធិការរងនគរបាលស្រុកក្រូចឆ្មារ បានឲ្យដឹងថា ប្តីកំណាចរូបនេះឈ្មោះ ហ៊ាង ស៊ាងខេង អាយុ៥១ឆ្នាំ ជាកម្មករជៀរជ័រកៅស៊ូ និងប្រពន្ធរងគ្រោះ ឈ្មោះ ស.ផ.ល អាយុ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ដោយបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធមិនទាន់រៀបការ ដោយ បុរសជាប្តីមេម៉ាយកូន១ និងស្ត្រីរងគ្រោះក៏មេម៉ាយកូន១ដូចគ្នាហើយបានយកគ្នាមិនបានរៀបការទេបាន៣ឆ្នាំ ។ តែដោយសារតែការរស់នៅជាមួយនឹងដំណាំកៅស៊ូកន្លះហិកតាចាយវាយមិនគ្រប់គ្រាន់សម្រាប់ដោះស្រាយជីវភាពគ្រួសារ បុរសជាប្តីក៏បានអនុញ្ញាតឲ្យប្រពន្ធទៅរកស៊ី ផ្លូវភេទ នៅមង់រៀវ ស្រុកត្បូងឃ្មុំ ជាប់នឹងផ្លូវជាតិលេខ៧ ដែលក្នុង១ថ្ងៃទទួលបានកម្រៃ៥ទៅ៦ម៉ឺនរៀលហើយមានការចែកភាគរយជាមួយនឹងម៉ែយ៉ែម ឬជួនកាលបានក្រោមនេះក៏មានដែរ ដើម្បីយកលុយមកដោះស្រាយជីវភាពក្នុងគ្រួសារ ។ លុះមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ពេលយប់ប្តីបានបានសួរនាំប្រពន្ធរឿងទទួលភ្ញៀវដែលមករួមភេទជាមួយ តើមានឲ្យភ្ញៀវពាក់ស្រោមទេ? ប្រពន្ធបានឆ្លើយតាមត្រង់ថា មានភ្ញៀវខ្លះប្រើប្រាស់ស្រោមអនាម័យ ខ្លះទៀតមិនប្រើស្រោមអនាម័យទេ ។ ចម្លើយបែបនេះហើយទើបធ្វើឲ្យប្តីកំណាចធ្វើទារុណកម្មលើប្រពន្ធ ដូចការរៀបរាប់ខាងលើតែម្តង ។

លោកវរសេនីយ៏ត្រី វ៉ា សម្បតិ បន្តថា ក្រោយពីបានធ្វើបាបប្រពន្ធហើយប្តីបានដេកលក់បាត់លុះម៉ោង១២ថ្ងៃត្រង់ប្រពន្ធបានលួចស្រាយចំណងបានក៏ដើរចុះពីលើផ្ទះដោយថ្នមៗមកពួនក្នុងព្រៃចំការដំឡូង។លុះមកដល់ល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបានដឹងពីករណីនេះ និងដោយទទួលបញ្ជាពីលោកអធិការនគរបាលស្រុកក្រូចឆ្មារក៏ដូចជាលោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តផង ក៏បានចាត់កម្លាំងឲ្យចុះទៅកន្លែងកើតហេតុ និងបានចាប់ខ្លួនបុរសជាប្តីយកទៅចាត់ការតាមច្បាប់។រហូតមកដល់ព្រឹកថ្ងៃទី២៥ កក្កដា ទើបបានបញ្ជូនទៅឲ្យអយ្យការអមសាលាដំបូងខេត្តចាត់ការតាមច្បាប់ ហើយស្ត្រីជាប្រពន្ធវិញត្រូវបានសមត្ថកិច្ចនាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារទាំងអាការៈរបួសពេញខ្លួន ៕ ប្រាថ្នា

 


ចែករំលែក៖