នៅសល់ តែ៣ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាប្រវត្តិសាស្រ្តនឹងមកដល់។ សូមបងប្អូនត្រៀមខ្លួនទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា!
អរគុណបងប្អូនជនរួមជាតិដែលមានជំនឿជឿជាក់ និងទុកចិត្តលើ គណបក្សប្រជាជនតាំងពីដើមរហូតមក។ បងប្អូនយល់ច្បាស់ណាស់ថា គណបក្សប្រជាជនកម្ពុជា គឺជារបស់យើងទាំងអស់គ្នា។ គ្រប់អ្វីៗទាំងអស់ដែលគណបក្សប្រជាជនកំពុងខិតខំធ្វើ គឺដើម្បីផលប្រយោជន៍កម្ពុជាទាំងមូល។
ខ្ញុំសូមអរគុណសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងកូនក្មួយយុវជនដែលបានចូលរួមឃោសនាពន្យល់ដល់បងប្អួូនប្រជាពលរដ្ឋអោយបានយល់ច្បាស់នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពជា និងសិទ្ឋិសេរីភាពព្រមទាំងកាតព្វកិច្ចជាពលរដ្ឋល្អក្នុងការចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។ ព្រោះថាការបោះឆ្នោត គឺពង្រឹងនូវសិទ្ឋិសេរីភាព លទ្ឋិប្រជាធិបតេយ្យ ដែលនាំអោយប្រទេសជាតិយើងកាន់តែរីកចម្រើន។
យើងទាំងអស់គ្នា បោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះ!
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ