ព័ត៌មានទាន់ហេតុការណ៍៖

ទឹកទន្លេសេកុងបានបន្តហក់ឡើងលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមួយកម្រិតបន្ថែមទៀត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងថា ទឹកទន្លេសេកុងបានបន្តហក់ឡើងលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមួយកម្រិតបន្ថែមទៀត ខណៈប្រជាពលរដ្ឋជាងមួយពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។

ប្រភពបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទឹកទន្លេសេកុង បានបន្តហក់ឡើងលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមួយកម្រិតបន្ថែមទៀត ៖ គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឺងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១១,៨៤ ម គឺលើសកម្រិតកម្ពស់ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន ០,៣៤ ម ហើយ ។ ពេលនេះទឹកបានបន្តលិចចូលផ្លូវ និងផ្ទះប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាងមួយចំនួនបន្ថែមទៀត ខណៈប្រជាពលរដ្ឋជាងមួយពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបន្តបន្ទាប់» ៕


ចែករំលែក៖