ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៥ឆ្នាំកម្ពុជាទទួលទុនវិនិយោគជាង២៣ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ រយៈពេល៥ឆ្នាំគិតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧កម្ពុជាទទួលបានទុនវិនិយោគសរុបជាង២៣ពាន់លានដុល្លារ ក្នុង នោះមានក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក វិនិយោគថ្មីៗបន្ថែមរហូតដល់៩៧០គម្រោង និងផ្តល់ការងារបានចំនួន៩៦.៨០៩កន្លែងបន្ថែមទៀត ។

យោងតាមរបាយការណ៍របស់ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញ ឲ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងវិនិ យោគទាំង៩៧០គម្រោងផ្តោតលើវិស័យឧស្សាហកម្ម និងកម្មន្តសាលមាន៨១១ គម្រោង ដោយបានបោះទុនវិនិយោគ ៧.៣១៦លានដុល្លារស្មើនឹង៣១ភាគរយនៃទុនវិនិយោគសរុប។ វិស័យកសិកម្ម និង កសិឧស្សាហកម្មមាន៧៨គម្រោងមានទុនវិនិយោគ២.៧៥០លានដុល្លារស្មើ១២ ភាគរយនៃទុនវិនិយោគសរុប ។

វិស័យហេដ្ឋារចនាសម្ព័ន្ធនិងវិស័យ ផ្សេងៗមាន៤៤គម្រោង និងបានបោះទុន វិនិយោគជាង៨.១៤៧លានដុល្លារស្មើនឹង៣៥ភាគរយនៃទុនវិនិយោគសរុប និងវិស័យ ទេសចរណ៍មាន៣៧គម្រោងបោះទុនវិនិយោគជាង៥.២៦៤លានដុល្លារ ស្មើនឹង ២២ភាគរយនៃទុនវិនិយោគសរុប ។

របាយការណ៍ដដែលបានបង្ហាញថា ក្នុង រយៈពេល៥ឆ្នាំនេះរដ្ឋាភិបាលបានផ្តល់ អាជ្ញាបណ្ណឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២២ទីតាំងដែលធ្វើឱ្យចំនួនតំបន់ សេដ្ឋកិច្ចពិសេសកើនដល់៤៧ ហើយតំបន់ សេដ្ឋកិច្ចពិសេសដែលបានដំណើរការ មាន១៨។ ក្នុងនោះមានរោងចក្រ៣៣០ កំពុងមានសកម្មភាពផលិតដោយប្រើប្រាស់កម្លាំងពលកម្ម៩៦.៨០៩នាក់ ។

ជាការកត់សម្គាល់នៅតាមតំបន់សេដ្ឋកិច្ចពិសេសទាំងនោះមានការបណ្ដាក់ទុនទៅលើគម្រោងវិនិយោគតាមមុខសញ្ញា និង ផលិតកម្មថ្មីៗជាច្រើន។ ក្រៅពីផ្នែកឧស្សា ហកម្មកាត់ដេរ និងស្បែកជើងដោយគម្រោង ថ្មីៗមានដូចជា រោងចក្រផលិតសម្ភារកុមារ និងក្មេងលេង រោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារកីឡា អាហារបំប៉ន រោងចក្រដំឡើងរថយន្ត ម៉ូតូ កង់ រោងចក្រ ផលិតគ្រឿងបង្គុំរថយន្ត គ្រឿងបន្លាស់ បរិក្ខារពេទ្យ ម៉ូទ័រខ្នាតតូច ម៉ាស៊ីនក្រឡឹង គ្រប់ប្រភេទឧបករណ៍អគ្គិសនីជាដើម ៕ ហេង សូរិយា


ចែករំលែក៖