ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងអាយុ១៩ខែម្នាក់លង់ទឹកស្រះស្លាប់

ចែករំលែក៖

ខេត្តតាកែវ​៖ នៅថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ចន្លោះម៉ោង១៦និង៣០នាទី ទៅម៉ោង១៧និង៥០ មានករណីក្មេងលង់ទឹកស្លាប់ម្នាក់ស្ថិតនៅភូមិដង្កោ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ម៉ាក ហុង ភេទប្រុស អាយុ១៩ខែ រស់នៅជាមួយជីដូន ឈ្មោះ ឃឹម ញុំ អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុ ខណៈឪពុកម្តាយក្មេងរងគ្រោះទៅធ្វើការនៅភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍ក្មេងលង់ទឹកនេះ​បានកើតឡើង ខណៈដែលជីដូនរវល់ការងារក្នុងផ្ទះភ្លេចខ្លួន ។ ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែក៖