ព័ត៌មានទាន់ហេតុការណ៍៖

បិទទ្វារបន្ទប់ទឹក ឲ្យកូនស្រីមើលរឿងសិចនិងមើលហ្គេមទ្រាំមិនបានរំលោភកូនបានសម្រេច

ចែករំលែក៖

ខេត្តកណ្តាល៖ មិនដឹងថាឪពុកបង្កើតថោកជាងសត្វតិរច្ឆានបែបនេះឡើយ គ្រាដែលស្រេក ឃ្លានតណ្ហាដឹកដៃកូនស្រអាយុ៨ឆ្នាំចូលក្នុងបន្ទប់ខ្ទាស់គន្លិះយ៉ាងជិតរួចយកទូរស័ព្ទដៃបើកមើលរឿងសិច និងបន្លំ បើកហ្គេមឲ្យកូនមើល លុះមើលយូរទៅកំសួលតណ្ហាឡើងដល់កំពូលទ្រាំលែងបានក៏សម្រាត ខោកូនស្រីរំលោភសេពសន្ថវបានសម្រេច ទើបប្រពន្ធទាន់ ។

ហេតុការណ៍នេះកើតឡើងកាលពីរសៀល ថ្ងៃ ព្រហស្បតិ៍ ១៤ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៨ នៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលស្រុកស្អាង បានឲ្យដឹងថា ឪពុកថោកជាងសត្វតិរច្ឆាននេះ ឈ្មោះ សុធី វិជ័យចិត្រា អាយុ២៩ឆ្នាំ មុខរបរនេសាទត្រី(ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល រយ:ពេល៤ខែ ក្នុងឆ្នាំ២០១៣ ពីបទ ហិង្សាក្នុងគ្រួសារ) និងម្តាយឈ្មោះធី សុជាតិ អាយុ ២៩ឆ្នាំ មុខរបរកសិករ។ អ្នកទាំង២មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ជាមួយគ្នា។ ចំណែកកូនស្រីរងគ្រោះ អាយ ៨ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយខាងលើ ។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានចូលទៅក្នុងបង្គន់របស់ ឈ្មោះធូ ចាន់ថុល ជាអ្នកភូមិនៅក្បែរផ្ទះរបស់ខ្លួន ហើយពេលនោះកូនស្រីរបស់ខ្លួនក៏បានចូលមកក្នុងបង្គន់នេះដែរ ដើម្បីបត់ជើង។ បន្ទាប់មក ឪពុកកំហូចដែលនៅក្នុងបង្គន់ស្រាប់ដែរ នោះក៏បានទាញទ្វារបិទរួចខ្ទាស់គន្លឹះពីខាងក្នុងជាប់ ហើយបានដោះខោអាវចេញពីខ្លួនកូនស្រី រួចឲ្យកូនស្រីមើលរឿងអាសអាភាសក្នុងទូរសព័្ទដៃ និងបន្លំឲ្យមើលហ្គេមផង ។ លុះមើលមិនបាន៥នាទីផង ជនសង្ស័យបានឡើងកំសួលតណ្ហាដល់កំពូលក៏បានធ្វើសកម្មភាពចាប់រំលោភកូនស្រីខ្លួនឯងតែម្តង។ ក្រោយមកម្តាយបានបាត់កូនយូរពេក ក៏ដើរទៅតាមដឹងថាកូនស្រីនៅក្នុងបន្ទប់ទឹកផ្ទះគេក៏លបមើលតាមប្រឡោះបង្អួចខ្យល់ ស្រាប់តែឃើញប្តី កំពុងប្រព្រឹត្តអំពើអនាចារលើកូន ទើបបាននាំកូនប្រុសឈ្មោះ វិជ័យ យូហាន អាយុ១០ឆ្នាំ ឲ្យហៅប្អូនស្រីចេញមកក្រៅបង្គន់អនាម័យវិញ។ ចំណែកជនសង្ស័យជាឪពុកនៅសម្ងំក្នុងបង្គន់ធ្វើហាក់ដូចជាមិនដឹងរឿងអី រហូតរយ:ពេល២០នាទីក្រោយមក ទើបចេញពីបន្ទប់ទឹក។ លុះនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ម្តាយក្មេងស្រីរងគ្រោះសួរនាំកូនស្រីធ្លាយរឿងនេះក៏មកប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រកាខ្ពស់តែម្ដង។ បន្ទាប់មក

សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុធ្វើ អន្ដរាគមន៍ ដោយឲ្យម្ដាយនាំកូនស្រីទៅពិនិត្យប្រដាប់ភេទនៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យបាននាំខ្លួនមកប៉ុស្ដិ៍រដ្ឋបាល ដើម្បីសាកសួរ រឿងនេះ ហើយបានសារភាពតាមត្រង់ថា ខ្លួនគេពិតជាបាន ប្រព្រឹត្តអំពើអនាចារដូចការចោទប្រកាន់មែន ទើបនគរបាលប៉ុស្តិ៍បញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕ សហការី


ចែករំលែក៖