ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសស្រី២នាក់លង់ទឹកស្លាប់ រកឃើញសពក្មេងប្រុស ចំណែកក្មេងស្រីរកមិនឃើញ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានសេចក្តីរាយការណ៍មកថា ក្មេងប្រុស ស្រី២នាក់បានលង់ទឹកស្លាប់កាលពីម៉ោងជាង២រសៀលថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ពេលនាំគ្នាលេងទឹកនៅស្ពានចំការដូង ក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

មន្ត្រីមូលដ្ឋានឲ្យដឹងថា ក្មេងរងគ្រោះមានទីលំនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះក្រោយកើតហេតុសាកសពក្មេងប្រុសត្រូវបានគេរកឃើញហើយ ចំណែកសាកសព ក្មេងស្រី គេរកមិនទាន់ឃើញនៅឡើយ ។

ក្មេងប្រុសរងគ្រោះឈ្មោះ កាំង សុសក្កដា អាយុ១៤ឆ្នាំ ឪពុកឈ្មោះសេង វុត្ថា អាយុ៤៩ឆ្នាំ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ សាង យាន អាយុ១៤ឆ្នាំ ឪពុកឈ្មោះសាង សៀង អាយុ៥៧ឆ្នាំ៕ ឆ្លាម សមុទ្រ


ចែករំលែក៖