ព័ត៌មានទាន់ហេតុការណ៍៖

មហាយក្សចិនចាត់ទុកការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ រលូន ប្រជាពលរដ្ឋកម្ពុជា មានឆន្ទៈចេញទៅបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់បេសកកម្ម សង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦(២៩ ខែកក្កដា) នៅល្ងាចថ្ងៃដដែល មានសន្និសីទសារព័ត៌មានរបស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ក្នុងការបោះឆ្នោតសាកលនៅកម្ពុជា ឆ្នាំ ២០១៨ ។

គណៈកម្មការសម្របសម្រួលការងារសង្កេតការណ៍ជាតិ -អន្តរជាតិ បានឲ្យដឹងថា អ្នកសង្កេតការណ៍អន្តរជាតិ ក្នុងដំ ណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានអង្គការអន្តរជាតិចូលរួមសំខាន់ៗចំនួន៨ រួមមាន៖

១-អង្គការអ្នកប្រជាធិបតេយ្យ និយមកណ្តាល ។

២-អង្គការសភានៃប្រទេសនិយាយភាសាបារាំង ។

៣-សភាសង្គមស៊ីវិល ។

៤-អង្គការសហប្រតិបត្តិការសៀងហៃ ។

៥-សន្និសីទអន្តរជាតិនៃបណ្តាគណបក្ស នយោបាយនៅអាស៊ី ។

៦-អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ី -ប៉ាស៊ីហ្វិក ។

៧-អង្គការសមាគមសភាអាស៊ី ។

៨-អង្គការសមាគមអន្តរជាតិសភាអាស៊ាន ។

ក្រុមអ្នកសង្កេរការណ៍អន្តរជាតិទាំង៨ ស្ថាប័ននេះ មានអ្នកសង្កេតការណ៍ចំនួន ២២០ នាក់ ។

តំណាងអ្នកសង្កេតការណ៍ចិន មាន១៦រូប តំណាងក្រុមអ្នកសង្កេតការណ៍ចិន បានចាត់ទុកការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ រលូនប្រជាពលរដ្ឋកម្ពុជា មានឆន្ទៈចេញទៅបោះឆ្នោត ។

លោកលី ឈឺហ្វុងតំណាងអ្នកសង្កេតការណ៍ប្រទេសចិន បានគាំទ្រការដំណើរការរដ្ឋសភានីតិកាលថ្មី និងរាជរដ្ឋាភិបាលថ្មីនីតិកាលទី៦ ព្រោះមានប្រជាពលរដ្ឋកម្ពុជា ជាង៨០ភាគរយបានបោះឆ្នោត ។

គ្រប់គណបក្សនយោបាយ ដែលចូលរួមបោះឆ្នោតនៅពេលនេះនិងទទួល យកលទ្ធផលបោះឆ្នោត ។

ការបោះឆ្នោតនៅកម្ពុជា គ្មានអំពើហិង្សា ឬការគំរាមកំហែងនោះទេ គឺមានភាពរលូន និងសុវត្ថិភាព ។

តំណាងអ្នកសង្កេតការណ៍ចិន បានបញ្ជាក់ទៀតថា ក្រុមអ្នកសង្កេតការណ៍ចិន បានឃើញប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោត គឺមានភាពស្របច្បាប់និងហ្មតចត់ ។ ក្នុងការិយាល័យបោះឆ្នោត បុគ្គលិក និងតំណាងគណបក្សនយោបាយ និងអង្គការអង្គការរដ្ឋាភិបាលបានធ្វើយ៉ាងល្អ៕


ចែករំលែក៖