ព័ត៌មានទាន់ហេតុការណ៍៖

លួចយករបស់គេបានហើយ បែរជាយកទៅលក់ចំម្នាស់ដើមវិញ ស្រាប់តែម្ចាស់ត្រូវឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានជនរងគ្រោះចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យ១ បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចកញ្ឆេដាក់បន្លែហើយយកទៅលក់នៅផ្សារដើមគរចំម្ចាស់ដើម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូល ថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នៅចំណុចខាងក្រោយផ្សារស្ទឹងមានជ័យថ្មី ស្ថិតក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួន ទី១ មានឈ្មោះ ខំ សុខជា ភេទប្រុស អាយុ១៧ឆ្នាំមុខរបររើសអេតចាយ ស្នាក់ នៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ និងទី២៖ មានឈ្មោះ ចាន់ សុភាព ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ រើសអេត ចាយ ស្នាក់នៅបន្ទាប់ផ្ទះជួលជាមួយគ្នា ។ ដោយឡែកជនរងគ្រោះមានឈ្មោះ ហួន សុភក្ភ័ ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរលក់បន្លែនៅផ្សារដើមគរ ។

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែ កក្ដដា ត្រូវ និងថ្ងៃបោះឆ្នោះ គាត់បានសម្រាកលក់ហើយបានដឹកកញ្ឆេ មកទុកនៅផ្ទះខាងក្រោយផ្សារ ស្ទឹងមានជ័យថ្មី លុះដល់ម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី៣១ខែកក្ដដា ជនសង្ស័យ២នាក់បានដឹកកញ្ឆេ ទៅលក់នៅផ្សារដើមគរ ខណៈ ដែលជនសង្ស័យម្នាក់ ដើរទៅសួររកអ្នកទិញនោះគឺចំរូបគាត់ជាម្ចាស់ និងបានស្គាល់កញ្ឆេខ្លួនក៏ហៅសួរស្រាប់តែជនសង្ស័យម្នាក់ បានបើកម៉ូតូរឺម៉ករត់គេចបាត់ ចំណែកម្នាក់ទៀតត្រូវបានក្រុមអាជីវកនាំគ្នាចាប់បានវាយឡើងទ្រោមខ្លួនទើបនាំមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យ១ និងបានដាក់ពាក្យបណ្ដឹង បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាម សមត្ថកិច្ច ក៏បានបន្តទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតនៅបន្ទប់ផ្ទះជួលកន្លែង ដែលពួកគេស្នាក់នៅ ហើយបានដកហូតម៉ូតូរឺម៉កដឹកអេតចាយមួយគ្រឿង និងឲ្យនាំទៅរកកញ្ឆេ ដែលជនសង្ស័យទំលាក់ចោល ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ១ យកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជួនទៅអធិការនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។ ចំណែកកញ្ឆេសមត្ថកិច្ចប្រគល់ឲ្យម្ចាស់ដើមវិញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖