ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស្ទូចធុនធំមួយគ្រឿងបាន ថយមិនប្រយ័តស្រាប់តែជ្រុលទៅ បុករះរថយន្តម៉ូតូរ៉ឺម៉ក និងម៉ូតូជាច្រើនគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត តែមិនឲ្យបណ្ដោលឲ្យមានមនុស្សរងរបួសឡើយ ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានបើកទា្វ រត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១ និង៣០នាទី នៅថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅខាងមុខផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តស្ទូចធុនធំមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3D.6988 ហើយបានថយមិនប្រយ័តស្រាប់តែជ្រុលទៅ បុករះរថយន្តម៉ូតូរ៉ឺម៉ក និងម៉ូតូជាច្រើនគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត តែមិនឲ្យបណ្ដោលឲ្យមានមនុស្សរងរបួសឡើយ ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានបើកទា្វ រត់គេចខ្លួនបាត់ស្រមោល ។
ក្រេាយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីត ដោយភាគីទាំងសងខាងនិយាយដោះស្រាយគ្នា ទើបខាងម្ចាស់រថយន្តបង្កចេញមុខមកដោះស្រាយ ក៏ព្រមយករថយន្ត និងម៉ូតូទាំងអស់ ទៅជួសជួលឲ្យដើម្បីបញ្ចប់រឿង ៕ ស រស្មី