ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិមានភស្តុតាងបង្ហាញថាប្រទេសអីុរ៉ង់ បានផ្តល់អាវុធដល់ក្រុមហ៊ូធី

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ក្រុមអ្នកឯកទេសរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ក្រុមអ៊ិស្លាមហ៊ូធីនៅ យេម៉ែន នៅតែបំពាក់កាំជ្រួចមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក ហើយអាវុធទាំងនោះផលិតនៅក្នុងប្រទេសអីុរ៉ង់។

នៅក្នុងរបាយការណ៍ផ្ញើទៅកាន់អង្គការសហប្រជាជាតិ ដែលសារព័ត៌មាន AFP ទទួលបាន ក្នុងនោះក្រុមអ្នកឯកទេសបានជឿជាក់ថា កំាំជ្រួចមីស៊ីលរយៈចម្ងាយខ្លី និងអាវុធជាច្រើនផ្សេងទៀត បានបញ្ជូន ពីប្រទេសអីុរ៉ង់ ទៅកាន់យេម៉ែន បំពាន លើច្បាប់ហាមប្រាមលក់អាវុធ ទៅឲ្យ ប្រទេសនេះកាលពីឆ្នាំ ២០១៥។

នៅក្នុងរបាយការណ៍កម្រាស់១២៥ ទំព័របានបញ្ជាក់ពីលទ្ធផលសើុបអង្កេត ពេលថ្មីៗបញ្ជាក់ថា កាំជ្រួចមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក ដែលក្រុមឧទ្ទាមហ៊ូធីកំពុងតែប្រើប្រាស់នោះគឺផលិតនៅក្នុងប្រទេសអីុរ៉ង់។ប៉ុន្តែអីុរ៉ង់ បានច្រានចោលជាច្រើនលើកច្រើនសាកន្លងមក ចំពោះ ការចោទប្រកាន់របស់អាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីត ថាទីក្រុងតេអេរ៉ង់ជាអ្នកផ្តល់ ជំនួយយោធាដល់ក្រុមឧទ្ទាមដើម្បីប្រឆាំងកម្លាំងទាហានប្រទេសលោកខាងលិចនៅយេម៉ែន។

ក្រុមហ៊ូធីនៅយេម៉ែនតែងតែបើកការ វាយប្រហារទៅលើទីតាំង នានានៅក្នុង ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយប្រើប្រាស់ មីស៊ីល ផលិតនៅក្នុងប្រទេសអីុរ៉ង់ ។ទាំងនោះហើយបានជាប្រទេសនៅក្នុងតំបន់រួមទាំងអាមេរិកបានចោទប្រកាន់ អីុរ៉ង់ជាអ្នកគាំទ្រដល់ក្រុមភេរវកម្ម៕ ម៉ែវ សាធី

 


ចែករំលែក៖