ខេត្តឧត្ដរមានជ័យ៖ ក្រុមក្មេងទំនើងចំនួនពីក្រុម មានគ្នា១០នាក់ ដែលបានផ្ទុះ កំហឹងដាក់គ្នា រហូតឈានដល់ការវាយតប់គ្នា ត្រូវបានកងកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគបាលស្រុកចុងកាល់ឃាត់ខ្លួន នៅវេលាម៉ោង៥និង១៥នាទី ថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅទំនប់ធារាសាស្រ្ដ ស្ទឹងស្រែងទី១ ក្នុងភូមិឈូក ឃុំចុងកាល់ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមក្មេងទំនើងទាំង១០នាក់ខាងលើ មាន មាន៤នាក់ជាជនរងគ្រោះ និង៦នាក់ជាជនសង្ស័យ ។ ដោយសារតែក្មេងទំនើងដែលជាជនសង្ស័យទាំង៦នាក់នោះ បានបង្កហិង្សាដោយចេតនា មានរបួសស្នាមមានសន្ថានទម្ងន់ទោស ។
សមត្ថកិច្ចក្រោយពីសាកសួររួច នឹងកសាងសុំនុំរឿងចាត់ការទៅតាមច្បាប់ ៕ ប៉ែន នួន