ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីពុករលួយចិន ៣៧.០០០«ជាប់សំណាញ»ក្នុងពាក់កណ្តាលឆ្នាំ២០១៨

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា មន្ត្រីពុលរលួយជាង ៣៦.០០០នាក់ ត្រូវបានចាប់ខ្លួន ឬផាកពិន័យ នៅរយៈពេលពាក់កណ្តាលឆ្នាំ២០១៨នេះ ដោយសារតែបំពាន់ច្បាប់ បក្ស ។ ក្នុងចំណោមអ្នកដែលចាប់ខ្លួនមានទាំងមន្ត្រី ជាន់ខ្ពស់ផងដែរ ។

សារព័ត៌មានចិន បានផ្សាយថា គណៈកម្មការ ត្រួតពិនិត្យបទល្មើសចិន បានប្រកាសឲ្យដឹងថា មានមន្ត្រី គ្រាប់ជាន់ថ្នាក់ ដល់ទៅ ៣៦.៦១៨នាក់ ត្រូវបានដាក់ទោស ឬផាកពិន័យ ដោយសារតែ ប្រព្រឹទ្ធបទល្មើស ផ្សេងៗក្នុងឆមាសទី១ឆ្នាំ២០១៨ ។

មន្ត្រីទាំងនោះបានប្រព្រឹតខុសនឹងច្បាប់រដ្ឋ ពិសេសគឺការទទួលប្រាក់ខុសច្បាប់ និងការដូរ ក៏ដូចជាប្រើប្រាស់រថយន្តរបស់រដ្ឋខុសគោលដៅ ។

ចាប់តាំងពីឡើងកាន់តំណែងប្រធានាធិបតីចិនរយៈពេល៦ឆ្នាំកន្លងមក ប្រធានាធិបតីស៊ីជីងពីង បានអនុវតន៍ យុទ្ធនាកការ កម្ចាត់ពុករលួយជាទ្រងទ្រាយធំ នៅក្នុងប្រទេសចិន ដោយចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ជាច្រើន ដាក់ទន្ធនាគា ។

ពេលថ្មីៗនេះនៅក្នុងខែកក្កដា លោក ស៊ីជីងពីន បានប្រកាសថា សង្គ្រាមប្រឆាំងពុករលួយនៅចិន មិនទាន់ដល់ទីបញ្ចប់នៅឡើយ ដោយរដ្ឋាភិបាលនឹងបន្ត កម្ចាត់មន្ត្រីពុករលួយ ឲ្យអស់ ។ ក្រៅពីដាក់ទោសមន្ត្រីពុករលួយនៅក្នុងប្រទេស គណកម្មការប្រឆាំងពុករលួយក៏បាន សហការជាមួយមន្ត្រីប្រទេសផ្សេងទៀតដើម្បីបញ្ចូនខ្លួន មន្ត្រីពុករលួយលាក់ខ្លួននៅបរទេសមកទទួលទោស តាមច្បាប់ ។ កាលពីឆ្នាំ២០១៧ ចិនបានចាប់ខ្លួនមន្ត្រីពុករលួយគេចទៅរស់នៅក្រៅប្រទេសជាង១៣០០នាក់ និងរឹបអូស ទ្រព្យសម្បត្តិជាង១៥២លានដុល្លារ ៕ ម៉ែវ សាធី


ចែករំលែក៖