ខេត្តប៉ៃលិន៖ បុរសចំណាស់ម្នាក់ត្រូវពស់ពព្លាក ពណ៌ខ្មៅចឹកចំកដៃឆ្វេង ខណៈបេះបន្លែនៅខាងក្រោយផ្ទះ ត្រូវក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនកាលពីវេលាម៉ោង៤និង45នាទីរសៀល ថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយផ្ទះចំងាយ១៥ម៉ែត្រពីផ្ទះក្នុងភូមិបរហ៊ុយ សង្កាត់បរហ៊ុយ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បុរសរងគ្រោះឈ្មោះ ឆុន អាយុ៥១ឆ្នាំមុខរបរធ្វើចំការ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
បុរសរូបនេះនិយាយថា រូបគាត់ត្រូវប្រពន្ធប្រើឱ្យបេះបន្លែ ពេលគាត់លូកដៃបេះមិនដឹងថា មានពស់ឡើយ ក៏ត្រូវពស់ចឹកចំកដៃ របស់គាត់ ក្រោយមករូបគាត់ក៏យកដំបងវាយពស់ងាប់ យកមកមើលទើដឹងថា ជាពស់ពព្លាកប៉ុនមេជើង ធ្វើឱ្យរូបគាត់ចុកឈឺខ្លាំង ត្រូវក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត