ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរថៃហ្គ័រនឹងចាប់ឆ្នោតលើកទី ២ ជូនគូស្វាមីភរិយាថ្មីនៅចុងសប្តាហ៍នេះ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ស្រាបៀរថៃហ្គ័រ (Tiger Beer)នឹងរៀបចំកម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទី២នៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់ នៅវេលាម៉ោង ៨យប់-១០យប់ ដើម្បីផ្តល់រង្វាន់ជ័យមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរថៃហ្គ័រក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រ ឆ្នាំ២០១៨ ។

កម្មវិធីអាពាហ៍របស់ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨ នឹងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងកម្សាន្តសប្បាយរីករាយពីតារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបដូចជា៖ កញ្ញា មាស សុខសោភា លោក កែវ វាសនា លោក សយ រតនះ និង កញ្ញា រ៉ាប៊ី។

កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរថៃហ្គ័រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់លើកទីពីរនេះ ស្រាបៀរថៃហ្គ័រនឹងប្រគល់រង្វាន់សម្រាប់គូស្វាមីរិយាថ្មីចំនួនប្រាំគូគឺ៖ រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុនជាមួយនឹងទឹកប្រាក់ ១៥០០ ដុល្លារ ចំនួន ៥ រង្វាន់។

តើគូស្វាមីភរិយារូបណាខ្លះដែលជាម្ចាស់រង្វាន់ទាំងនេះ? កុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!

ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកជាមួយស្រាបៀរថៃហ្គ័រ។

ពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ៕

អត្ថបទ៖ ថម សន


ចែករំលែក៖