ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​ឆក់ទូរ​ស័ព្ទ​ មាន​សាក់​ពេញ​ខ្លួន​ ត្រូវ​នគរបាល​បង្ក្រាបបានទាំងស្រុង

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​ ឧត្តម​សេនីយ៍ទោ​ ជួន​ ណា​រិន្ទ​ ស្នងការនគរបាល ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹងថា៖ ក្នុង​រយៈពេល​២​ថ្ងៃ​ បន្ទាប់​ពី​កេីត​ឡេីង​នូវ​បទល្មើស​ ឆក់​យក​ទូរ​សព្ទ័​ដៃ​ របស់​ជន​បរទេស​ ជន​ជាតិ​ចិន​ដែល​កំពុង​ដេីរ​នៅ​តំបន់​ឧតុនិយម​ មក សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ រហូត​កំណត់​មុខ​សញ្ញា​បាន​ ហេីយ​ឈាន​ ទៅ​ធ្វើការ​ឃាត់ខ្លួន​ ជនសង្ស័យ​បាន​ជា​បន្ត​បន្ទាប់​ចំនួន​៣​នាក់៖

១-ឈ្មោះ ហ៊ុយ សេងលី ភេទប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​ សិស្ស មានទីលំនៅ ភូមិ២ សង្កាត់​លេខ​៤ ក្រុង-ខេត្តព្រះសីហនុ (អ្នកបើកម៉ូតូ )។

២-ឈ្មោះ វី ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ក្រុម៣៥ ភូមិ៣ សង្កាត់​លេខ​១ ក្រុង-ខេត្តព្រះសីហនុ ( អ្នក​ជិះ​ពីក្រោយ​ជា​អ្នក​ឆក់ ) ។

៣-ឈ្មោះ ខន ម៉ាប់ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុម៣៥ ភូមិ៣ សង្កាត់​លេខ​១ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត ) និង​ ចាប់យកបាន​ម៉ូតូ​ជិះ​ធ្វេី​សកម្មភាព​១គ្រឿង ម៉ាកនិច ពណ៌ស-ខ្មៅ ស្លាកលេខៈ ភ្នំពេញ 1CW 3419 ។

សូម​បញ្ជាក់ថា៖ មុខ​សញ្ញា​បាន​ធ្វេី​សកម្មភាព​ឆក់​ នៅយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង​២២:០០នាទី នៅផ្លូវឧតុនិយម ភូមិ៣ សង្កាត់​លេខ ៣ បានជិះ​ម៉ូតូ​ ហេីយ​ឆក់​ទូរស័ព្ទដៃជនជាតិចិន​១គ្រឿង​ ម៉ាក​អាយ​ហ្វូនអុិច ដែល​កំពុង​ដេីរ​តាម​ផ្លូវ​ ។

បន្ទាប់ពីទទួលបានដំណឹង​នេះ​ភ្លាម​ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ​ សហការ​ជាមួយ​នគរបាល​ក្រុង​ព្រះសីហនុ​ បានស្រាវជ្រាវ រហូត​កំណត់​មុខ​សញ្ញា​បាន​ ហើយ​ឈាន​ ទៅ​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ជាបន្ត​បន្ទាប់​ នៅ​រសៀល​ ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៨ កន្លង​ទៅ។

ករណី​នេះ​សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖