ខេត្តរតនគិរី៖ ស្រ្តីម្នាក់ចូលរួមពិធីសែនព្រេនផ្ទះបងប្អូនផឹកសុីមិនហូបបាយខ្យល់គរស្លាប់ ស្រីម្នាក់ខ្យល់គរស្លាប់ បន្ទាប់ពីចូលរួមពិធីសែនព្រេននៅផ្ទះបងប្អូនផឹកស្រាមិនហូបបាយ ។
ហេតុការណ៍ស្រ្តីខ្យលគស្លាប់នោះបានកើតឡើងនៅវេលាល្ងាចថ្ងៃអាទិត្យ ៩ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី ។
ប្រភពីនគបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរជុំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះឡាត់ ម៉ាលើយ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិគ្រឹង មុខរបរធ្វើចំការ រស់នៅភូមិចថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី ។
ប្រភពបន្តទៀតថា ជនរងគ្រោះមុនពេលកើតហេតុទៅចូលរួមធ្វើពិធីសែនផ្ទះរបស់ឈ្មោះម៉ៅ តាច ភេទប្រុស ដែលត្រូវជាបងប្អូននៅភូមិជាមួយគ្នា ពេលគាត់សែនរួច ជនរងគ្រោះមិនត្រឡប់ទៅផ្ទះវិញទេ គាត់ក៏ដេកនៅផ្ទះសែននោះតែម្តងហើយ លុះដល់ម៉ោងប្រហែល១២-៣០នាទីរំលងអធ្រាត្រ ស្រាប់កើតខ្យល់គរស្លាប់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនត្យដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាខ្យលគរស្លាប់ពិតប្រកដមែន ហើយក៏បានប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណីផងដែ ៕ ជីវ័ន្ត