នៅថ្ងៃទី៦ ខែសីហានេះ ជប៉ុនបានប្រា រព្ធខួបលើកទី៧៣ឆ្នាំថ្ងៃទាហានអាមេរិកទម្លាក់គ្រាប់បែកបរមាណូទៅលើ ទីក្រុងហ៊ីរ៉ូ ស៊ីម៉ា សម្លាប់ជនជាតិជប៉ុនប្រមាណ ១៤០.០០០នាក់ បានប្រែក្លាយថ្ងៃ៦ខែ សីហាឆ្នាំ១៩៤៥ទៅជាថ្ងៃប្រវត្តិសាស្ត្រ មនុស្សជាតិ ។
ចូលរួមនៅក្នុងពិធីនេះ មាននាយករដ្ឋ មន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ និង តំណាង មកពី៨៥ប្រទេសជុំវិញពិភព លោក ក្នុងនោះក៏មានប្រទេសអឺរ៉ុបដែរ ។នៅក្នុងព្រឹត្តិការណ៍នេះ អាមេរិកក៏បាន បញ្ជូនឯកអគ្គរដ្ឋទូតទៅចូលរួមផងដែរ ដែលជាលើកទី៣ហើយដែលអាមេរិក បញ្ជូនតំណាងចូលរួម។
អ្នកចូលរួមនៅក្នុងកម្មវិធីគោរពវិញ្ញាណក្ខន្ធនៅរមណីយដ្ឋានសន្តិភាព នៅហុីរ៉ូស៊ី ម៉ា បានចំណាយពេលមួយនាទី ស្មឹងស្មាធិ៍ នៅវេលាម៉ោង ៨និង ១៥នាទី ព្រឹកថ្ងៃទី ៦ខែសីហា ជាពេលដែល គ្រាប់បែក បរមាណូ Little boy របស់អាមេរិកបាន ទម្លាក់ចូលទីក្រុងហីរ៉ូស៊ីម៉ា ។
មានប្រសាសន៍នៅក្នុងពិធីខាងលើ អភិបាលក្រុងហីរ៉ូស៊ីម៉ា លោក Kazumi Matsui បានអំពាវនាវ កសាងពិភពលោក គ្មានបរមាណូ តាមរយៈកិច្ចពិភាក្សា ហើយ ជំរុញឲ្យ ជប៉ុនចូលរួមចុះហត្ថលេខាលើ សន្ធិសញ្ញាមិនរីកសាយភាយអាមេរិក បរមាណូ ដែលអង្គការសហប្រជាជាតិបានអនុម័តកាលពីខែកក្កដាឆ្នាំ២០១៧។
លោក Kazumi Matsuiបន្តទៀតថា ជប៉ុនចាំបាច់ត្រូវតែដឹកនាំពិភពលោក ពិភាក្សា និងសហការគ្នា ធ្វើឲ្យពិភពលោកទាំងមូលគ្មានអាវុធប្រល័យលោក។ លោក ក៏បានព្រមាន ពីការប្រឈមមុខតានតឹង ដាក់គ្នាពាក់ព័ន្ធនិងអាវុធបរមាណូ ហើយ បើយើងមិនបញ្ចប់បរមាណូនោះទេ អនាគតមនុស្សជាតិនឹងជួបរឿងអាក្រក់ជាងជប៉ុនរាប់សិបដង។
សូមបញ្ជាក់ផងដែរថា« គ្រាប់បែក បរមាណូ នាពេលបច្ចុប្បន្នគឺមានកម្លាំង បំផ្លាញ ខ្លាំងជាង បរមាណូដែលទម្លាក់នៅជប៉ុនរាប់សិបដង ហើយប្រសិនបើរងការវាយប្រហារនោះ នឹងមានអ្នកស្លាប់រាប់ លាននាក់ មិនមែនជាង ១សែននាក់ដូចនៅ ជប៉ុននោះឡើយ។
សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៦ ខែសីហា ឆ្នាំ២០១៨ បានផ្សាយថា ផ្ទៃមេឃពីលើស្តូបសន្តិភាព ក្នុងទីក្រុងហីុរូស៊ីម៉ា នៅថ្ងៃចន្ទនេះ ហាក់ មានភាពស្រឡះ ដូចគ្នាទៅនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ ជាពេលដែលយន្ដ ហោះ ទម្លាក់គ្រាប់បែក អាមេរិក B-29 មួយគ្រឿង ទម្លាក់គ្រាប់បែក បរមាណូទីមួយ នៅលើពិភពលោក លើទីក្រុង កំពង់ផែមួយនេះ ដោយផ្ដាច់ជីវិត ប្រជា ជនជប៉ុន ១៤០,០០០នាក់។
គួររំលឹកជូនថា ជប៉ុន បានទទួលរងការ ឈឺចាប់ ដោយសារតែការវាយប្រហារ ដោយអាវុធ បរមាណូរបស់សហរដ្ឋអាមេ រិក ចំនួន ២ លើក នៅចុងបញ្ចប់នៃសង្រ្គាម លោកលើកទី ២។ លើកទីមួយ គឺនៅថ្ងៃ ទី៦ ខែសីហា ខែឆ្នាំ១៩៤៥ សហរដ្ឋ អាមេរិក បាន ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើក្រុងហ៊ីរ៉ូស៊ីម៉ា ដោយសម្លាប់ ប្រជាជន ជប៉ុនជាង ១៤០,០០០នាក់ ហើយបីថ្ងៃ ក្រោយមកទៀតគ្រាប់បែក នុយក្លេអ៊ែរទី ២ ត្រូវកងទ័ពអាមេរិក សំពងលើទីក្រុងណា ហ្កាសាគី (Nagasaki) ផ្ដាច់ជីវិត មនុស្ស ៧៤,០០០នាក់ទៀត៕ ម៉ែវ សាធី