ខេត្តកំពង់ចាម៖ បុរសម្នាក់ ខណៈជំងឺតេតាណូសរើឡើង បានប្រកាច់ធ្លាក់ទឹកទន្លេបណ្តាលឱ្យស្លាប់ នៅថ្ងៃទី០៦ ខែសីហា នេះ ចំណុចវាលស្រែប្រាំង ខាងត្បូងភូមិព្រែកប្រណាក ឃុំរាយប៉ាយ ស្រុកកងមាស ។
ជនរងគ្រោះឈ្មោះ ឆន ថា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រែកប្រណាក បានអុំទូកទៅមើលមងនៅចំណុចកើតហេតុ រួចបានប្រកាច់ធ្លាក់ទឹកបណ្តាលឱ្យលង់ទឹកស្លាប់តែម្តង ខណៈជំងឺតេតាណូស រើឡើង ។
ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានបង្កើតគណ:កម្មការពិនិត្យសពឃើញថាផ្នែកដងខ្លួន និងអវយវៈពុំមានស្លាកស្នាមអ្វីឡើយ។
គណៈកម្មការសន្និដ្ឋានថា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយពិនិត្យសពរួចសមត្ថកិច្ច បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕