ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ និង រឹតបណ្តឹង​ការ​អនុវត្ត​ច្បាប់ចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៧:០០នាទីល្ងាច កំលាំងការិយាល័យគ្រប់គ្រង់អាវុធជាតិផ្ទុះ បានសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ បានចុះឆែកឆេរ​អាវុធជាតិផ្ទុះ​ និង​ រឹតបណ្តឹង​ការ​អនុវត្ត​ច្បាប់ចរាចរណ៍ផ្លូវគោក នៅរង្វង់មូលតោ២សង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ។

ជាលទ្ធផលបាន​ត្រួត​ពិនិត្យ​ រថយន្តចំនួន ៧៨​ គ្រឿង​ ពុំបាន​រកឃើញ អាវុធជាតិផ្ទុះ​ឡើយ​ តែ​បាន​ឃាត់​រថយន្ត​ដែល​បើក​បរ​ដោយ​ជនជាតិ​ចិន​ ចំនួន ៩គ្រឿង​ គ្មានប័ណ្ណបើកបរ៖

១-រថយន្ត​ម៉ាក​ HIGH LANDER ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AH-4686 ។

២-រថយន្ត​ម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AX-1099 ។

បាន​ចាប់​ឃាត់​ទុក​ យកមក​រក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីបន្តតាមនីតិវិធី មាន

៣-រថយន្ត​ម៉ាក​ HYUNDAI ពណ៌​ទឹកប្រាក់ ពាក់ផ្លាកលេខ​ព្រះសីហនុ2B-8098 ។

៤-រថយន្ត​ម៉ាក​ LEXUS RX300 ពណ៌​ខ្មៅ ពាក់ផ្លាកលេខ​ភ្នំពេញ2B-1926 ។

៥-រថយន្ត​ម៉ាក​ LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខ​ព្រះសីហនុ2A-2303 ។

៦-រថយន្ត​ម៉ាក​ TRITON ពណ៌​ប្រផេះក្រម៉ៅ ពាក់ផ្លាកលេខ​ភ្នំពេញ2K- 3406 ។

៧-រថយន្ត​ម៉ាក​ HIGH LANDER ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AH-1092 ។

៨-រថយន្ត​ម៉ាក​ NISSAN ពណ៌សទឹកប្រាក់ ពាក់ផ្លាកលេខ​ភ្នំពេញ​2X-3118 ។

៩-រថយន្ត​ម៉ាក​ LEXUS​ RX​300 ពណ៌​ទឹកមាស ពាក់ផ្លាកលេខ​ភ្នំពេញ​2Q-1021 ។

រថយន្ត​ទាំងអស់​ បាន​យកមក​រក្សាទុក​ នៅការិយាល័យ​នគរបាល​ចរាចរណ៍ផ្លូវគោក ដើម្បីចាត់​ការ​តាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖