ព័ត៌មានទាន់ហេតុការណ៍៖

បុរសសតិមិនគ្រប់ម្នាក់ធ្វើអត្តឃាត

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសសតិមិនគ្រប់ម្នាក់ធ្វើអត្តឃាតលោតទឹកស្ទឹងសែន សម្លាប់ខ្លួនកាលពីវេលាម៉ោង០៥និង០០នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០ ១៨នៅចំណុចភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សពជនរងគ្រោះឈ្មោះ ថាច ប៊ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ និង ប្រពន្ធឈ្មោះ ផ្លង់ សុគន់ អាយុ៤៤ឆ្នាំរបរ កសិករ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ។

ក្រោយទទួលព័ត៌មានសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុពិនិត្យ ធ្វើកោសល្យវិច័យលើសាកសពដោយមានការចូលរួមពីលោកមេភូមិស្នែងក្របី និងសាច់ញាតិក្រុមគ្រួសារសព ក្រោយការពិនិត្យសពមិនមានស្លាកស្នាមអ្វីទេ រួចក៏សន្និដ្ឋាន ស្លាប់ដោយ សារលង់ទឹកពិតមែន។ មូលហេតៈ ជាមនុស្សមានសតិមិនគ្រប់គ្រាន់។ សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖