ខេត្តកំពង់ធំ៖ កាលពីថ្ងៃចន្ទ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៨.០០នាទី នៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ទូច រស់ ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើតនៅភូមិកើតហេតុ ។
តាមការបំភ្លឺពីបងជីដូនមួយបង្កើតរបស់សាកសពឈ្មោះ យ៉ាំ វឿង ភេទស្រី អាយុ ៥១ ឆ្នាំ នៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ ថា : មុនពេលបន្ទាប់ពីឪពុកម្តាយស្លាប់អស់ជនរងគ្រោះដើរចេញពីស្រុកកំណើតបាត់រហូត ទើបតែចូលស្រុកវិញ បាន៥ខែតែប៉ុណ្ណោះ គឺមកនៅជាមួយបងខ្លួន ហើយបាននិយាយប្រាប់បងថា តាំងពីចេញពីស្រុកកំណើតទៅគឺទៅខេត្តព្រៃវែង ហើយត្រឡប់មកយកប្រពន្ធនៅឃុំទ្រៀល ស្រុកបារាយណ៍ ហើយបានទៅប្រទេសថៃមួយរយៈ ប្រពន្ធយកប្តីទៀតធ្វើឲ្យរងគ្រោះខូចចិត្តទើបមកនៅជាមួយបងជីដូនមួយ ទើបតែនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១០.០០នាទី រងគ្រោះកាន់កាំបិតមួយច្រង៉េងច្រង៉ាងហើយនិយាយថា លាហើយ រួចក៏ដើរចេញបាត់ទៅ លុះដល់ម៉ោងថ្ងៃខែកើតហេតុ ឃើញរងគ្រោះចងកនៅក្រោយផ្ទះបងជីដូនមួយស្លាប់បាត់ទៅហើយ ។
ក្រោយទទួលពត៌មានកម្លាំងជំនាញស្រុក និងប៉ុស្តិ៍ព្រម ទាំងរដ្ឋអំណាចមូលដ្ឋានបានចូលរួមពិនិត្យសព មិនឃើញមានស្លាកស្នាមអ្វីឡើយ រួចសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយចងកធ្វើអត្តឃាដខ្លួនឯងពិតប្រាកដមែន ។ មូលហេតុៈ ខ្មាសគេ ឈឺចិត្ត ។
សពត្រូវបានប្រគល់ឱយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី