ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នាមុននេះ រវាងម៉ូតូបុកជាមួយរថយន្ត និងរថយន្តបុករថយន្តរួចបន្តទៅបុកតោថ្មនៅតាមផ្លូវ ។
ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមតាស្ដី ឃុំវាល ស្រុកកណ្ដៀង និងកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់៕ បឹុម ពិន