ប្រទេសឥណ្ឌូនេសីុ ៖ សារព័ត៌មានរ៉យ ទ័របានផ្សាយថាគ្រោះរញ្ជួយដីបានកើតឡើងជាថ្មីនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅ ថ្ងៃទី៩ ខែសីហានេះ ដែលមានកម្រិត៦,២ រិុចទ័រនៅលើកោះលុមបុកបង្កឲ្យអគារមួយចំនួនដួលរលំផងដែរ។ នៅពេលនេះមិនទាន់មានការបញ្ជាក់ពីចំនួនអ្នកស្លាប់ឬរងគ្រោះនៅឡើយទ េខណៈគ្រោះរញ្ជួយដី នេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយ គ្រោះរញ្ជួយដីដ៏ប្រល័យមួយកម្រិត៦.៩រ៉ិចទ័រវាយប្រហារលើកោះទេសចរណ៍ដ៏ល្បី មួយនេះកាលពីថ្ងៃអាទិត្យកន្លងទៅ ។
ពាក់ព័ន្ធនឹងការរញ្ជួយដីនាពេលកន្លងមកសារព័ត៌មាន CNN បានផ្សាយថាចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រដែលបានវាយប្រហារកោះលុមបុក (Lombok) ភាគកណ្តាលប្រទេសឥណ្ឌូ នេស៊ីបានកើនដល់៣៤៧នាក់ហើយ ខណៈប្រជាជនឥណ្ឌូនេស៊ីប្រហែល ១៦៥,០០៣នាក់ ត្រូវបានជម្លៀសខ្លួនចេញពីទីលំនៅរបស់ពួកគេ ។
បើតាមការឲ្យដឹងពីអាជ្ញាធរឥណ្ឌូនេស៊ីកាលពីថ្ងៃពុធកន្លងមកនេះថា គ្រោះរញ្ជួយ ដីខាងលើដែលបានកើតមានឡើងកាលពីថ្ងៃអាទិត្យបានផ្តាច់ជីវិតមនុស្សកើនដល់ ៣៤៧នាក់។ មិនតែប៉ុណ្ណោះគ្រោះធម្មជាតិនេះក៏បានបង្កភាពវឹកវរជាខ្លាំងដល់ប្រជាជនរស់នៅក្នុងតំបន់ព្រមទាំងភ្ញៀវទេសចរផងដែរហើយវាកើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយកោះទេសចរណ៍ Lombok ដែលមានមនុស្សរស់នៅជាង៣លាន នាក់នេះ ទើបតែបានទទួលរងការវាយលុកដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយផ្សេងទៀតដែលបានសម្លាប់ ជីវិតមនុស្ស១៧ នាក់ ។
គួរជម្រាបថាក្រៅពីនេះមនុស្សប្រមាណ ១,៤៧៧នាក់ ក៏បានរងរបួសផងដែរដោយសារគ្រោះរញ្ជួយផែនដីកាលពីថ្ងៃអាទិត្យ រួមជាមួយផ្ទះសម្បែងរាប់ម៉ឺនខ្នងបាន ទទួលរងការខូចខាតហើយហេតុការណ៍ នេះក៏បានបង្ខំឲ្យអ្នកទេសចររាប់ពាន់នាក់ ដែលភាគច្រើនមកពីបរទេសធ្វើការជម្លៀសខ្លួនជាបន្ទាន់ចេញពីប្រជុំកោះជីលី (Gili) ដែលនៅក្បែរកោះ Lombok ផងដែរ៕ សាធី