ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនទៀតហើយ! ឃាត់ខ្លួនម្នាក់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ អោយដឹងថា កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២១និង៥០ នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនជាតិចិន ម្នាក់ឈ្មោះ LIN NIAN YU ភេទប្រុសពាក់ពន្ធ័គ្រឿងញៀន ក្នុងខារ៉ាអូខេ ហាវមិន ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដកហូតបានថ្នាំញៀនប្រភេទ កេតាមីន (KETAMIN) ចំនួន ០២ កញ្ចប់ ពីក្នុងខ្លួនរបស់ឈ្មោះ LIN NIAN YU លុយចំនួន ១៤០ ដុល្លាអាមេរិក និងទូរសព្ឌ័ ០១គ្រឿង ។

នៅពេលដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ LIN NIAN YU នេះមិនព្រមសហការជាមួយសមត្ថកិច្ច នឹង ព្យាយាមកុហកសមត្ថកិច្ចរហូតដល់ម៉ោង ០១.៣០ នាទីរំលងអាធ្រាតឆ្លងចូលថ្ងៃទី៩ សីហា ទើបកម្លាំងសមត្ថកិច្ចបន្ត ទៅឆែកឆេរបន្ទប់ជួលលេខ ២០៤ នៅផ្ទះសំណាក់ មករា ស្ថិតនៅជិតឆ្នរអូរឈើទាល ដោយរកឃើញនិងដកហូតបានថ្នាំញៀនប្រភេទកេតាមីន (KETAMIN) ចំនួន ០១ កញ្ចប់ទៀត និងដបសំរាប់ជក់ថ្នាំញៀនចំនួន ០១ ។

បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាម សមុទ្រ


ចែករំលែក៖