ព័ត៌មានទាន់ហេតុការណ៍៖

ប្រភពីFB Thai Sothy Vongបានបង្ហោះថាមានបុរសម្នាក់អះអាងជាមន្ត្រីនគរបាល អាមេកាំភ្លើងគំរាមបុរសម្នាក់ ក្រោយពីមានជម្លោះពាក្យសម្តីដាក់គ្នា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាល បានដកកាំភ្លើងអាមេគំរាមរកបាញ់បុរសម្នាក់ទៀត ក្រោយពីមានជម្លោះពាក្យសម្តីដាក់គ្នាយ៉ាងខ្លាំង នាំមានការភ្ញាក់ផ្អើលជាខ្លាំងពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុក្រោយពីប្រភពីFBឈ្មោះ Thai Sothy Vongបានបង្ហោះ នៅវេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២៧៨ ខាងក្រោយអតីតរោងកុនគិរីរម្យ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាល ហើយដកកាំភ្លើងអាមេគំរាមរកបាញ់ជនស៊ីវិលនេះ ត្រូវបានគេទម្លាយថា មានឈ្មោះ លន់ ស៊ីវថេង ឋាន្តរស័ក្តិ អនុសេនីយ៍ទោ អត្តលេខ៧៥៣៣២ ។

បើតាមរយៈវីដេអូដែលប្រជាពលរដ្ឋថតបាននេះខាងលើគឺត្រូវបានម្ចាស់FBមានឈ្មោះ Thai Sothy Vongបានបង្ហោះ បន្ទាប់ពីបានប៉ះពាក់សម្តី និងដកកាំភ្លើងអាមេគំរាមបាញ់គេហើយ បុរសអះអាងជាមន្ត្រីនគរបាល និងបក្ខពួកក៏បានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់សម្រោលតែមង្ត។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែតាម ស្រាវជ្រាវរករឿងហេតុនិងជនរងគ្រោះដើម្បីដាក់វិន័យទៅលើបុរសអះអាងជាមន្ត្រីនគរបាលនេះតាមវិន័យរបស់នគរបាលជាតិនោះផងដែរ៕ ស រស្មី


ចែករំលែក៖