ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនហ្វ្រាំងមិនទាន់បុកគូទរថយន្តពីក្រោយរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈជួបគ្រោះថ្នាក់ចរាចរជិះម៉ូតូលឿនទៅបុកគូទរថយន្តពីក្រោយ ។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកកាម៉ារីកូរ៉ូឡា ពណ៌ស្លែពាក់ស្លាកលេខ ភ្នំពេញ 2H.0320 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើហេតុ អ្នកបើកបររថយន្តបានបន្ថយល្បឿន ក្នុងបំណងបត់ឆ្វេងត្រឡប់ក្រោយពេលនោះ ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GT4198 ក្នុងទិសដៅស្របគ្នាមកពីក្រោយក្នុង ល្បឿនលឿនជាន់ហ្វ្រាំង មិនទាន់ ក៏ជ្រុលទៅបុក និងគូទរថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យជនរងគ្រោះអ្នកបើកម៉ូតូផ្លោងទៅបុក និងកញ្ចក់រថយន្តកូរ៉ូឡា បណ្តាលឲ្យបែកហើយជនរងគ្រោះរ ងរបួសធ្ងន់តែម្តង ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវរថយន្តសាមុដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូ និងរថយន្តសមត្ថកិច្ចនគរបាលចរាចរចុះ វាស់វែងយកមកខាងផ្លូវដើម្បីកុំឲ្យស្ទះចរាចរ ។ ក្រោយមក អ្នកបើកបររថយន្តបានទៅជាមួយសមត្ថកិច្ចនៅមន្ទីរពេទ្យដើម្បីចរចាជាមួយជនរងគ្រោះ៕ តុង សីហា


ចែករំលែក៖