ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌច្បារអំពៅចុះពិនិត្យស្ថានភាពទឹកលិចផ្ទះប្រជាពលរដ្ឋ និងត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួលតំបន់ស្មុគស្មាញ់

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែលលំនៅស្ថានប្រជាពលរដ្ឋមួយចំនួនរងគ្រោះដោយទឹកជំនន់ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំមន្ត្រីក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋនៅតាមសង្កាត់រងគ្រោះរួមមានសង្កាត់ព្រែកឯង សង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ច្បារអំពៅទី១_ទី២ ។

ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះដែរ លោកអភិបាលខណ្ឌបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពសមាជិកក្នុងក្រុមគ្រួសារជាពិសេសកូនចៅដែលនៅតូចៗ បង្កាកុំឲ្យជួបគ្រោះដែលអាចកើតឡើងជាយថាហេតុ ។ មួយផ្នែកទៀតត្រូវមានអនាម័យក្នុងការរស់នៅប្រចាំថ្ងៃដើម្បីការពារសុខភាពរបស់បងប្អូន ។

នៅរសៀលថ្ងៃដដែលនេះដែរគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោកណុប ផា អភិបាលរងតំណាងលោកអភិបាលខណ្ឌ , លោកម៉ៅ សឿត អធិការស្តីទី បានដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលនៅតំបន់ស្មុគ្រស្មាញ់ចំនុចបន្ទប់ជួលភូមិព្រះពន្លារ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

ជាលទ្ធផលកម្លាំងចម្រុះត្រួតពិនិត្យបាន២៧បន្ទប់ មនុស្ស៧៦នាក់ ប្រុស៤៤នាក់ អាយុ១៨ឆ្នាំឡេីង ៤៨នាក់ ប្រុស២៦នាក់។ បន្ទាប់មកកំលាំងចំរុះបានចែកទឹកសុទ្ធ ទឹកក្រូច នំបញ្ចុក ជូនប្រជាពលរដ្ឋពិសារដោយឥតគិតថ្លៃ រួចផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ស្តីពី គ្រោះថ្នាក់នៃគ្រឿងញៀន និងបានពន្យល់ ប្រជាពលរដ្ឋ ដែលមានបងប្អូន ជាប់ប្រើប្រាស់គ្រឿងញៀន ឲ្យទៅរកសេវាព្យាបាល នៅមន្ទីពេទ្យរដ្ឋ រឺក៏មន្ទីពេទ្យបង្អែកដែលនៅជិតអ្នក រួចហើយកំលាំងចំរុះក៏បានចែកបណ្ណ័ផ្សព្វផ្សាយពត៌មាន អប់រំ ពីផល ប៉ះពាល់ និងគ្រោះថ្នាក់ នៃគ្រឿងញៀន ត្រូវនិយាយថា «ទេ» ចំពោះគ្រឿងញៀន អស់៥៧ច្បាប់ ជូនដល់ប្រជាពលរដ្ឋនៅក្នុងទីតាំងនោះទៀតផង៕ សណ្តោស


ចែករំលែក៖