ព័ត៌មានទាន់ហេតុការណ៍៖

ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​រាប់​ភ្លេច​ ,​ ជនសង្ស័យ​ពីរ​នាក់​ អស់​លក្ខណ៍​ត្រូវ​នគរបាល​ឃាត់ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖​ នគរបាល​ទើប​បញ្ជាក់​នៅ​ថ្ងៃទី​១៣​ ខែ​សីហា​ ថា​ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែសីហា កន្លង​ទៅ​ វេលាម៉ោង២៣កម្លាំងជំនាញរបស់ការិយាល័យ​នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យ ចំនួនពីរនាក់ នៅចំណុចខាងកើតអនុវិទ្យាល័យចតុមុខ ផ្លូវលេខ២១៤ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ។

សមត្ថកិច្ច​ អះអាងថា​ ជនសង្ស័យ​បានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន០៧ករណី ៖

ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ស ) ប្រព្រឹត្តនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ២៥៨ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ០៨ និង ៣០ នាទី ។

ករណីទី២ -អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបស្ពាយ ពណ៌ ខ្មៅលាយទឹកមាស) នៅចំណុចមុខហាងម៉ាស្សាឆ្នេរមាស ផ្លូវសប៊ិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៥ និង ៣០ នាទី ។

ជនរងគ្រោះ ឈ្មោះ MEME THET ភេទ ស្រី អាយុ ៤៨ ឆ្នាំ ជនជាតិ មីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MC៨៦៧២១៩ មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារតូក្យូអ៊ីន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់ កាបូបស្ពាយ ពណ៌ ខ្មៅលាយទឹកមាស ចំនួន ០១, លិខិតឆ្លងដែនលេខ MC៨៦៧២១៩ ចំនួន ០១, ទូរសព្ទ័ដៃម៉ាក IPhone X ពណ៌ ស ស៊ីមកាតលេខ ៩៥៩៤២៥៣៣៦៤២៣ ចំនួន ០១, ទូរសព្ទ័ដៃម៉ាក Samsung ពណ៌ មាស ស៊ីមកាតលេខ ៩៥៩៧៩៩៦៣៧២៧៤ ចំនួន ០១, ក្រវិលប្រាក់ចំនួន ០១គូ និងប្រាក់ដុល្លារ ចំនួន ២០០ ដុល្លារអាមេរិក ។

ករណីទី៣ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន៧ផ្លឹស ពណ៌ខ្មៅ) នៅចំណុច ជិតស្តុបបូកគោក ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២១ និង ០០ នាទី ។

ករណីទី៤ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ខ្មៅ) នៅចំណុច ជិតមន្ទីរពេទ្យមេគង្គ ផ្លូវលេខ ៣១០ កែងផ្លូវលេខ ៦៣ សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២២ និង ០០ នាទី ។

ករណីទី៥ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ) នៅចំណុច ហាងប្រូកលីនភីហ្សា ផ្ទះលេខ ២០ ផ្លូវលេខ ១២៣ ក្រុមទី ៣៥ ភូមិ ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៩ និង ៣០ នាទី ។

ជនរងគ្រោះ ឈ្មោះ DEVNANI KAILASH ភេទ ប្រុស អាយុ ៦៧ ឆ្នាំ ជនជាតិ ឥណ្ឌា កាន់លិខិតឆ្លងដែនលេខ Z២១៤៤៥០៥ មុខរបរ អ្នកជំនួញ ស្នាក់នៅសណ្ឋាគារដាប់ប៊លលីហ្វ ផ្លូវ១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់ កាបូបដៃមួយ , លិខិតឆ្លងដែនលេខZ២១៤៤៥០៥, ទូរសព្ទ័ដៃម៉ាកCell Phone ចំនួន ០១គ្រឿង និងប្រាក់ដុល្លារ ចំនួន ៣៨០ ដុល្លារអាមេរិក និងឯកសារមួយចំនួន ទៀត ។

ករណីទី៦ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក HUWEI មិនបានសម្រេច) នៅចំណុចផ្លូវលេខ ១០៥ កែងផ្លូវលេខ ៤២០ សង្កាត់ បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ២២ និង ១០ នាទី ។ ជនសង្ស័យរត់ចោល ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខ្មៅលាយឈាមជ្រូក លេខតួ-លេខម៉ាស៊ីន៩០០១៤៩៥ ពាក់ស្លាកលេខភ្នំពេញ១GO-៥៦៧១ ។

ករណីទី៧ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ទឹកប្រាក់) នៅចំណុចបណ្តោយផ្លូវព្រះមុន្នីវង្ស ជិតតូបលក់កាសែត សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០២.៣០ នាទី

ជនសង្ស័យឃាត់ខ្លួនបាន ១-ឈ្មោះ វិសិដ្ឋ វង្សហមុន្នី ហៅ តឿ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧អា ផ្លូវលេខ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ២-ឈ្មោះ សំ វិចិត្រ ហៅ ពេជ្រ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ឈាមជ្រូក សេរីឆ្នាំ ២០១៧ លេខតួ-លេខម៉ាស៊ីន ៨០១១០១៤ ពាក់ស្លាកលេខ ភ្នំពេញ ១BH-៥៥១៨ និងម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខ្មៅលាយឈាមជ្រូក លេខតួ-លេខម៉ាស៊ីន៩០០១៤៩៥ ពាក់ស្លាកលេខភ្នំពេញ១GO-៥៦៧១ ចាប់យកពីឈ្មោះ សំ វិចិត្រ ហៅ ពេជ្រ ។
ភស្តុតាងជារបស់ជនរងគ្រោះដែលចាប់យកបាន ទូរសព្ទ័ដៃម៉ាក Samsung ពណ៌ មាស ស៊ីមកាតលេខ ៩៥៩៧៩៩៦៣៧២៧៤ ចំនួន ០១ ជារបស់ជនរងគ្រោះឈ្មោះ MEME THET ភេទ ស្រី អាយុ ៤៨ ឆ្នាំ ជនជាតិ មីយ៉ាន់ម៉ា ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅ​អយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ចេស្តា


ចែករំលែក៖