ខេត្តកំពង់ធំ៖ បុរសម្នាក់បានបាត់បង់ជិវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកគោយន្ដកែឆ្នៃចំពីក្រោយ ហេតុកាណ៍ដ៏រន្ធត់នេះ កើតឡើងនៅថ្ងៃអាទិត្យ ០១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលា ម៉ោង១៩និង២៧នាទី នៅលើកំណាត់ផ្លូវជាតិលេខ០៦ ភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះចរាចរណ៍រវាង ម៉ូតូបុកគោយន្ដកែឆ្នៃ ក្នុងទឹសដៅស្របគ្នា (ពីត្បូងទៅជើង) បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ។
អ្នកបើកបរម៉ូតូវេវ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1H.4671 ដោយឈ្មោះ គួន ភាប់ ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព)។ អ្នកបើកបរគោយន្ដកែឆ្នៃឈ្មោះមិនស្គាល់អត្តសញ្ញាណ គេចខ្លួន ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូ និងគោយន្ដកែឆ្នៃរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ។ មូលហេតុជាបឋមបង្កដោយគោយន្ដកែឆ្នៃគ្មានភ្លើងបំភ្លឺខាងក្រោយ រួមផ្សំនឹងអ្នកបើកបរម៉ូតូបើកក្នុងស្ថានភាពស្រវឹង ៕ ប៊ុន រិទ្ធី