ខេត្តកណ្តាល ៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបើកដោយល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលទៅបុកបុរសជាជនជាតិចិនម្នាក់ ជាអ្នកសាងសង់ផ្លូវ បណ្ដាលឲ្យស្លាប់ និងបន្តទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុង ខណៈកំពុងអ៊ុតកៅស៊ូ បណ្ដាលឲ្យមនុស្សម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្រាល ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅ ថ្ងៃ ទី ១៤ ខែសីហា ឆ្នាំ ២០១៨ វេលា ម៉ោង ១២ និង ៥៥ នាទី នៅ លើ ផ្លូវជាតិ លេខ ៦ ចន្លោះ គីឡូម៉ែត្រ លេខ ៣៨-៣៩ ចំណុច មុខ ឡឥដ្ឋ ហ៊ាន ភូមិ ស្ពាន ថ្មី ឃុំ រកា កោង ២ ស្រុក មុខកំពូល ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា រថយន្តបង្ក ម៉ាក ហ៊ី យ៉ា ន់ ដាយ ពណ៌ ស ពាក់ ស្លាក លេខ ព្រះ សីហ នុ 3A-5518 បើកបរ ដោយ ឈ្មោះ ផេង លាង ភេទ ប្រុស អាយុ ២៨ ឆ្នាំ មាន ទីលំនៅ ភូមិ ស្វាយព្រៃ ឃុំ សណ្ដែក ស្រុក បា ធា យ ខេត្តកំពង់ចាម ធ្វើ ដំណើរ ពី ត្បូង ទៅ ជើង លុះ មក ដល់ ចំណុច កើតហេតុ បាន មក បុក មនុស្ស ម្នាក់ ឈ្មោះ យុ សុំ គិ ន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ ចិន ស្នាក់ នៅ ក្នុង កា ដ្ឋា ន ចិន ស្រុក បា ធា យ ខេត្តកំពង់ចាម ដែល កំពុង តែ ដើរ តិចៗ កាន់ សាជី ស៊ី ញ៉ូ រថយន្ត ដែល ធ្វើ ដំណើរ មក ពី ទិស ខាងត្បូង ចៀស ទៅ គន្លង មួយ ទៀង ប៉ុន្តែ រថយន្ត ខាងលើ មិន ចៀស ក៏ មក បុក មនុស្ស ដែល ស៊ី ញ៉ូ ខាងលើ បណ្ដាល អោយ ស្លាប់ នៅ កន្លែង កើតហេតុ ហើយ រថយន្ត បង្ករ ខាងលើ បាន ជ្រុល ទៅ បុក រថយន្ត មួយ គ្រឿង ម៉ាក ហ៊ី យ៉ា ន់ ដាយ ពណ៌ ខៀវ ពាក់ ស្លាក លេខ ភ្នំពេញ 3A-4293 ដែល បើកបរ ដោយ ឈ្មោះ ញឹ ម ផា ន់ នី ភេទ ប្រុស អាយុ ២៩ ឆ្នាំ មាន ទីលំនៅ ភូមិ ព្រៃ ស្បូវ ឃុំ ជង្រុក ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ដែល កំពុង តែ ស៊ី ញ៉ូ ថយក្រោយ តិចៗ ដើម្បី អ៊ុត គំនូស ចរាចរណ៍ លើ ទ្រូងផ្លូវ បណ្ដាល អោយ របួសធ្ងន់ ដល់ ឈ្មោះ ផេង លាង និង របួសស្រាល ដល់ ឈ្មោះ ញឹ ម ផា ន់ នី ហើយ បានបញ្ជូន ទៅ ព្យាបាល នៅ ពេទ្យ ព្រះ កេតុមាលា ។
មូលហេតុៈ ដោយ រថយន្ត ម៉ាក ហ៊ី យ៉ា ន់ ដាយ ពាក់ ស្លាក លេខ ព្រះ សីហ នុ 3A-5518 ធ្វើ ដំណើរ ពី ត្បូង ទៅ ជើង ហើយ បើកបរ លឿន ក៏ មក បុក មនុស្ស និង រថយន្ត ដែល កំពុងស៊ី ញ៉ូ និង ថយក្រោយ អ៊ុត គំនូស លើ ទ្រូងផ្លូវ ។
ក្រោយ ពី ទទួល ព័ត៌មាន កម្លាំង ជំនាញ បាន ចុះ ទៅ ដល់ កន្លែង កើតហេតុ ហើយ បាន ធ្វើការ វាស់វែង និង យក ម ធ្យោ យ ទាំង ពី មក រក្សា ទុក នៅ អធិការដ្ឋាន នគរបាល ស្រុក មុខកំពូល ។ ចំពោះ សព ជំនាញ បាន ធ្វើ កំណត់ ហេតុ ប្រគល់ ជូន ក្រុមហ៊ុន ចិន យក ទៅ ធ្វើបុណ្យ តាម ប្រពៃណី ។ សេចក្ដីសន្និដ្ឋាន ដោយ អ្នកបើកបរ រថយន្ត ហ៊ី យ៉ា ន់ ដាយ ពាក់ ស្លាក លេខ ព្រះ សីហ នុ 3A-5518 បើកបរ លឿន ហើយ ខ្វះ ការ ប្រុង ប្រយ័ត្ន ក៏ ជ្រុល ទៅ បុក មនុស្ស និង រថយន្ត បណ្ដាល មាន មនុស្ស ស្លាប់ ៕ ស្អាងជ័យ