ព័ត៌មានទាន់ហេតុការណ៍៖

ចុមយក្ស! ភ័យបះសក់ លោតចេញពីអេស្កាវទ័រ សឹងមិនទាន់…

ចែករំលែក៖

ភ្នំពេញ៖ អេស្ការវទ័រមួយគ្រឿងបើកបរសុខៗបានឆាបឆេះហុយផ្សែង ចេញអណ្តាតភ្លើងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមួយគ្រឿង របស់សាលាខណ្ឌជ្រោយចង្វាចេញមកអន្តរាគមន៍បាញ់ពន្លត់ ទើបរលត់ទៅវិញរងការខូចខាតឆេះអស់មួយកំណាត់លើ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវម៉ោង១០ព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ6ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា ។

ប្រភពព័ត៌មាននៅកន្លែកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ អេស្កាវទ័រមួយគ្រឿងបានធ្វើដំណើរតាមផ្លូវជាតិកេខ6 ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់មកដល់ចណុចកើតហេតុក៏ស្រាប់តែ បែកទុយយោបូមប្រេង បង្កឲ្យឆាប់ឆេះជាអគ្គិភ័យយ៉ាងសន្ធោរសន្ធៅ ។

ខណៈដែលអគ្គិភ័យកំពុងតែឆាបឆេះនេះ ប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់មួយបំពង់ និងបានយកធុងដងទឹកមកចាក់ពន្លត់អស់ជាច្រើនធុង និងមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងរបស់សាលាខណ្ឌជ្រោយចង្វាចេញអន្តរាគមន៍ពន្លត់ ទើបអគ្គិភ័យនេះរលត់ស្ងប់ស្ងាត់ទៅវិញ ។ ហេតុការណ៍អគ្គិភ័យនេះមិនបណ្ដាលឲ្យមនុស្សរងរបួសអ្វីនោះទេ ដោយតៃកុងអេស្កាវទ័រនេះ បានលោតចុះទាន់ពេលវេលាផងដែរ ៕ ជ្រោយពេជ្រ


ចែករំលែក៖