ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋទួរគី ធ្វើពហិការឈប់ប្រើប្រាស់ផលិតផលរបស់អាមេរិក

ចែករំលែក៖

វិវាទរវាងអាមេរិកនឹងទួរគី មិនស្ថិត នៅត្រឹមអ្នកនយោបាយ ដឹកនាំនោះឡើយ ពេលនេះបានជ្រួតជ្រាបចូលដល់បេះដូង ពលរដ្ឋ ជារឿងមួយគួរឲ្យបារម្ភ ពីវិបត្តិកាន់ តែធ្ងន់ជាងនេះ។ ក្រោយពេលប្រធានា ធិបតី ទួរគីលោក Tayyip Erdogan អំពាវ នាវឲ្យពលរដ្ឋឈប់ប្រើប្រាស់ គ្រឿង អេឡិចត្រូនិកនាំចូលពីអាមេរិក ពលរដ្ឋ ទួរគីក៏បានបង្ហាញពីសាមគ្គីភាពជាមួយរដ្ឋាភិបាល ដោយនាំគ្នាឈប់ប្រើប្រាស់ផលិតផលអាមេរិក ក្នុងនោះមាន ទូរស័ព្ទ ដៃ Iphone ជាដើម។

ពលរដ្ឋទួរគីបាននាំគ្នា យកទូរស័ព្ទ iphoneរបស់អាមេរិក មកវាយកម្ទេចចោល ថតបង្ហោះតាមបណ្តាញសង្គមទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ការអំពាវនាវរបស់មេដឹកនាំទួរគីក្រោយពេលអាមេរិកបានសម្រេចដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលទីក្រុង អង់ការ៉ា ដោយសារតែការចាប់ ឃុំខ្លួន គ្រូកង្វាល(អាចារ្យ)ជនជាតិអាមេ រិក Andrew Brunson ដោយចោទប្រកាន់ ជាប់ពាក់ព័ន្ធនឹង ការធ្វើរដ្ឋប្រហារមិនបាន សម្រេច។

ប្រធានាធិបតីទួរគីបានអំពាវនាវឲ្យ ពលរដ្ឋ ផ្លាស់ប្តូរទៅប្រើប្រាស់ផលិតផលប្រទេសផ្សេងវិញក្រៅពីអាមេរិក ក្នុងនោះមានក្រុមហ៊ុនដែលកំពុងតែប្រជែងជាមួយ អាមេរិក ។ លោកអ៊ែរដូហ្គាន បានបញ្ជាក់ ថា «យើងឈប់ប្រើប្រាស់iphoneដោយ ងាកទៅប្រើប្រាស់ សាំសុងងវិញឬក៏ ទូរស័ព្ទនាំចូលពីប្រទេសផ្សេង។ ពលរដ្ឋ ទួរគីក៏បានអនុវត្តទៅតាមការអំពាវនាវ របស់មេដឹកនាំខ្លួនបានដូចចិត្ត ដោយ នាំគ្នាយកទូរស័ព្ទiphoneទៅវាយកម្ទេចចោលថតបង្ហោះពេញបណ្តាញសង្គម។

នៅពេលនេះអាចនិយាយបានថា ប្រទេសនៅជុំវិញពិភពលោក ទាំងសម្ពន្ធ មិត្តនិងសត្រូវ បានប្រឆាំងនឹងអាមេរិក ដោយសារតែអាមេរិកគិតតែពីប្រយោជន៍ផ្ទាល់ ខ្លួន ។ ប្រទេសជាសម្ពន្ធមិត្តអាមេរិកជា ច្រើនបានសម្រេចចាកចេញពីអាមេរិក ដោយស្វែងរកដៃគូរកស៊ីផ្សេងវិញ។ ចំណែក ទួរគីក៏ដូចគ្នានោះដែរ បានសម្រេចបង្កើនទំនាក់ទំនងជាមួយប្រទេស ដែលធ្លាប់ជាសម្ពន្ធមិត្តជិតស្និទ្ធអាមេរិក ក្នុងនោះមាន កាតារ អាល្លឺម៉ង់ …។

កន្លងមកថ្មីៗកាតារក៏បានសម្រេចវិនិយោគជាទឹកប្រាក់ ១៥ពាន់លានដុល្លារទៅលើប្រទេសទួរគី។ អាចនិយាយបានថា ជាការតបស្នង ដឹងគុណចំពោះទួរគីបាន ជួយដល់កាតារ ក្នុងពេលអារ៉ាប៊ីសាអ៊ូឌីត បិទព្រំដែន កាត់ផ្តាច់ទំនាក់ទំនង ។ទួរគីបានបញ្ជូនទំនិញជាច្រើនទៅជួយដល់កាតារ ទប់ស្កាត់វិបត្តិ។ នៅពេលនេះទួរគីកំពុង ប្រឈមវិបត្តិ កាតារក៏បានសម្រេចមក ជួយវិញម្តង។

កន្លងមកថ្មីៗ ប្រធានាធិបតីទួរគីលោក អ៊ែរដូហ្គាន និងអធិការបតីអាល្លឺម៉ង់ លោក ស្រី មែរគែល បានពិភាក្សាគ្នាតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងស្ថានភាពនៅក្នុង ប្រទេស ស៊ីរី នាពេលបច្ចុប្បន្ន។

យោងតាមអ្នកនាំពាក្យរូបនេះដដែល មេដឹកនាំនៃប្រទេសទាំងពីរ បានប្ដេជ្ញាចិត្តថានឹងបង្កើនកិច្ចសហប្រតិបត្តិការតាម រយៈការ ទំនាក់ទំនងនិងផ្លាស់ប្ដូរទស្សន កិច្ចកម្រិតខ្ពស់ទៅវិញទៅមក។ លើសពី នេះទៅទៀត នៅក្នុងកិច្ចសន្ទនាតាម ទូរស័ព្ទ មេដឹកនាំទាំង ពីរក៏បានពិភាក្សាគ្នាផងដែរស្ដីពីការរៀបចំដំណើរទស្សនកិច្ច របស់លោក អ៊ែរដូហ្គាន មកកាន់ប្រទេសអាល្លឺម៉ង់ដែលគ្រោងនឹងប្រពឹ្រត្ត ទៅពីថ្ងៃ ទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះ។

សូមជម្រាបថា លោក អ៊ែរដូហ្គាន បានបំពេញដំណើរទស្សនកិច្ចលើកចុងក្រោយនៅអាល្លឺម៉ង់កាលពីឆ្នាំ២០១៤។ ប៉ុន្តែអ្វី ដែលគួរឱ្យ កត់សម្គាល់គឺថាជំនួបរវាងមេ ដឹកនាំទាំងពីរ កើតមានឡើងនៅចំពេល អាល្លឺម៉ង់ និងទួរគីសុទ្ធតែកំពុងទទួលរង សម្ពាធពាណិជ្ជកម្ម ពីសហរដ្ឋអាមេរិក។

ពាក់ព័ន្ធនឹងការដំឡើងពន្ធ របស់អាមេ រិក ទួរគីក៏មិនចុះចាញ់នោះដែរ ដោយ ប្រកាសដំឡើងពន្ធកប់ៗទៅលើទំនិញ អាមេរិកវិញជាការសងសឹក។ កន្លងមកថ្មីៗ ប្រធានាធិបតីទួរគីលោក អ៊ែរដូហ្គាន់បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីការដំឡើងពន្ធទៅលើផលិតផលនាំចូលពីសហរដ្ឋ អាមេរិក រួមមានរថយន្តដឹកអ្នកដំណើរក្នុងអត្រា១២០ភាគរយ លើគ្រឿងស្រវឹង១៤០ ភាគរយ និងលើថ្នាំជក់៦០ភាគរយ ហើយក្រៅពីនេះការយកពន្ធលើគ្រឿងសម្អាង អង្ករ និងធ្យូងថ្ម ក៏ត្រូវបានដំឡើងផងដែរ។

បើតាមសាររបស់អនុប្រធានាធិបតីទួរគី លោក ហ្វូអាត អុកតេយ៍ (FuatOktay) ទីក្រុងអង់ការ៉ា បានសម្រេចបង្កើនអត្រា យកពន្ធលើទំនិញរបស់អាមេរិក នៅក្រោម គោលការណ៍មានទៅមានមក ដើម្បីជាការឆ្លើយតបចំពោះការវាយប្រហារដោយចេតនារបស់រដ្ឋបាលសហរដ្ឋអាមេរិក មកលើ សេដ្ឋកិច្ចរបស់ទួរគី។ បន្ថែមពីនេះទៀត លោក អ៊ែរដូហ្គាន់ ថែមទាំងបានអំពាវនាវប្រជាជនឲ្យឈប់ប្រើប្រាស់ផលិតផល អេឡិចត្រូនិករបស់សហរដ្ឋអាមេរិក ដូចជា ទូរស័ព្ទដៃ iPhone ជាដើម។

គួរជម្រាបថា កាលពីសប្តាហ៍មុន ប្រធា នាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងដំឡើងពន្ធនាំចូលពីទួរគី ទៅលើដែកថែបឲ្យដល់ អត្រា៥០ភាគរយ និងអាលុយមីញ៉ូមឲ្យ ដល់២០ភាគរយ ខណៈភ្លាមៗក្រោយមក តម្លៃលុយលីរ៉ា (Lira) របស់ទួរគី បានដាំក្បាលចុះខ្លាំងមិនធ្លាប់មាននោះឡើយ។

ការធ្លាក់ចុះដុនដាបនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បានចាប់ផ្តើមឡើងដំបូងកាលពីឆ្នាំ២០១៦ ក្រោយពីអាចារ្យ គ្រីស្តអាមេរិក អានឌ្រូ ប្រ៊ូនសុន (Andrew Brunson) ត្រូវបានចាប់ខ្លួននៅទួរគី ក្រោមការចោទប្រកាន់ថា ជាសមាជិកនៃ ក្រុមចលនា ដែលទីក្រុងអង់ការ៉ាអះអាងថា ជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារ បរាជ័យកាលពីខែកក្កដា ឆ្នាំ២០១៦ និង ចាត់ទុកជាក្រុមភេរវករ៕ ម៉ែវ សាធី


ចែករំលែក៖