ព័ត៌មានទាន់ហេតុការណ៍៖

បរទេស​ព្រហើន​ៗណាស់​ ! ឃាត់ខ្លួន​នីហ្សេរីយ៉ា​ម្នាក់​ បង្ក​ភាព​អនាធិបតេយ្យ​វាយ​តប់​គ្នា​ នៅ​ខណ្ឌ​សែនសុខ​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ថ្ងៃអាទិត្យទី​​១៩​ ខែសីហា​ វេលា​ម៉ោង​១៤៖​៣០​នាទី​ ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ បាន​ទទួល​ជនបរទេស​ម្នាក់​ពី​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​ ។ នេះ​បើ​តាម​ហ្វេសប៊ុក​ផេក​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​ ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​នេះ​ ។

ករណី​ជន​នេះ​ បង្ក​ជម្លោះ​​នៅ​តាម​ទី​សាធារណៈ​វាយតប់​ធ្វើ​ឱ្យ​​ខូច​សណ្ដាប់ធ្នាប់​និង​រំខាន​ដល់​ប្រជាពលរដ្ឋ​។​

​លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ ឱ្យ​ដឹង​​ថា​ ជនបរទេស​រូប​នេះ​ឈ្មោះ​ IROEGBU​ VCHE​ ANDREW​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ ជនជាតិ​នី​ហ្សេ​រី​យ៉ា​។​

បន្ទាប់​មក​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បាន​ធ្វើការ​សាកសួរ​ ឃើញ​ថា​ជន​នេះ​គ្មាន​លិខិតឆ្លងដែន​ និង​គ្មាន​មុខរបរ​ពិតប្រាកដ​ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ៕ ចេស្តា


ចែករំលែក៖