ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនទៀតហើយ! បើកឡានបុកក្បាលនាគចែកទ្រូង ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តឡិចស៊ីស៣០០មួយគ្រឿង ជ្រុលទៅបុកក្បាលនាគចែកទ្រូវផ្លូវ បណ្តាលឲ្យបែកក្បាលនាគតិចតួច ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនស្រវឹងស្រាជោកជាំម្នាក់ បើករថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX ៣០០ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0850 បើកបរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុលើបានជែងរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យក្បាលនាគរងការបែកតិចតួច ចំណែករថយន្តបង្កខូតខាតផ្នែកខាងមុខ និងហូរប្រេងម៉ាស៊ីនពេញផ្លូវទៅមុខលេចរួច។ រីឯម្ចាស់រថយន្តបង្កអង្គុយនៅក្នុងរថយន្តធ្វើព្រងើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖