ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូលឿនទៅបុករថយន្តពីក្រោយដួលបោកក្បាលស្លាប់នៅនឹងលែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងរថយន្តក្នុងទិសដៅស្របគ្នា(ពីជើងទៅត្បូង) កាលពីវេលាម៉ោង២០និង១០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ចន្លោះគីឡូម៉ែត្រ លេខ ១១៣-១១៤ ភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឲ្យអ្នកបើកម៉ូតូ០១នាក់ស្លាប់ ។

ជនរងគ្រោះអ្នកបើកបរម៉ូតូម៉ាកស៊ីបីអរ(CBR 150cc) ពណ៌ស ស្លាកលេខ កំពង់ធំ 1K.0229 បើកបរដោយឈ្មោះ អ៊ន សាម៉ុត ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិគុហ៍បារ៉ែង ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ពាក់មួកសុវត្ថិភាព)(ស្លាប់នៅកន្លែងកើតហេតុ)។

ចំណែក រថយន្តម៉ាកហ៊ីយ៉ិនដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ចាម3A.6986(ដឹកស្រូវ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់(គេចខ្លួន) ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពជូនសាច់ញាតិក្រុមគ្រួសារនិងប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ មូលហេតុបឋមបង្កដោយអ្នកបើកម៉ូតូមានល្បឿនលឿនទៅបុករថយន្តពីក្រោយដែលកំពុងធ្វើចរាចរស្របគ្នា៕ប៊ុនរិទ្ធី


ចែករំលែក៖