ព័ត៌មានទាន់ហេតុការណ៍៖

លោកអ៊ិត សុធាឆ្លើយតបម្ចាស់អាខោនហ្វេសប៊ុកថា អ៊ុ សុភ័ក្រ្តា បើបាន ទទួលលុយ តែមួយដុល្លារ សុខចិត្តដើរចូលគុគដោយខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ត្រូវបានគេស្គាល់ថា ជាបុគ្គលម្នាក់ដែលសម្រេចក្តីដោយភាពយុត្តិធម៌ និងមានមេត្តាធម៌ ចំពោះករណីដំណោះស្រាយក្នុងរឿងក្តី និងត្រូវបាន មន្រ្តីរាជការ ប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ធំ គោរពស្រឡាញ់រាប់អាន ដោយសារមានភាពស្មោះត្រង់ និងជា ទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

ក្នុងនោះដែរក៏មាន ខោនហ្វេសប៊ុកថា អ៊ុ សុភ័ក្រ្តា បានចោទប្រកាន់ដោយពុំមានមូលដ្ឋានច្បាស់លាស់ ថាលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានស៊ីសំណូក ពុករលួយដោយមិនព្រមដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង កាលពីវេលាម៉ោង ៦:00 នាទីព្រលបថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៨ ដែលជាករណី រថយន្ត១គ្រឿង ម៉ាក Rave 4 ពណ៍ទឹកប្រាក់ ស្លាកលេខ: ភ្នំពេញ 2-I 8911 រួម ដំណើរមានគ្នា០៣នាក់ ទី១ (ម្តាយបង្កើត) ម៉ម គឹមសាន លោក អ៊ុ សុភ័ក្រ្តា និងប្អូនស្រីឈ្មោះ អ៊ុ បញ្ញា បានបើកបុករថយន្ត សាំយ៉ុង ១ គ្រឿង ពណ៍ ស ពាក់ស្លាក លេខ: ភ្នំពេញ 2AJ-8824 ខណៈកំពុងតែបើកឆ្លងថ្នល់ ចំទ្វារជំហ៊ាង បានធ្វើឲ្យអ្នកនៅក្នុងរថយន្តរបួសស្រាល ។

តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា មុនពេលកើតហេតុ ប្អូនស្រីឈ្មោះ អ៊ុ បញ្ញា មានជំងឺមហារីក ធ្ងន់ធ្ងរ ដោយមន្ទីរពេទ្យនៅភ្នំពេញអស់លទ្ធភាពក្នុងការព្យាបាល ទើបលោក លោក អ៊ុ សុភ័ក្រ្តា បានសម្រេចដឹកប្អូនស្រីទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តសុរិន្ទប្រទេសថៃ ទាំងយប់ ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍ កើតឡើង លោក អ៊ុ សុភ័ក្រ្តា ក៏បានឲ្យបងប្អូនយកឡានមកពីភ្នំពេញ ដឹកជំនួសទៅព្រំដែនទាំង យប់ លុះដល់ព្រំដែនអាការៈអ្នកជំងឺចុះខ្សោយខ្លាំង ទើបបណ្តាលឲ្យដាច់ខ្យល់ស្លាប់តែម្តង តែដើម្បីឲ្យដឹងកាន់ក៏ជំនះដឹកទៅដល់មន្ទីរពេទ្យខេត្តសុរិន្ទ តែត្រូវបានវេជ្ជបណ្ឌិតបញ្ជាក់ថា អ្នកជំងឺបានដាច់ខ្យល់ស្លាប់ មកយូរហើយដោយសារអាការៈកំរើកនៃជំងឺមហារីកធ្ងន់ធ្ងរ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា ចំពោះរឿងគ្រោះថ្នាកើចរាចរណ៍ លោកបានយកចិត្តទុកដាក់ ដោះស្រាយតាមនិតិវិធី ហើយបានចេញដិកាបង្គាប់ឲ្យតាមចាប់ខ្លួនតៃកុងឡាន ដែលពុំមានភាពទទួលខុសត្រូវ ប្រឈមនិងការដោះស្រាយ ក្នុងករណីគ្រោះថ្នាក់ចារចរណ៍ រីឯម្ចាស់រថយន្ត ដោយយល់ឃើញថា ជាប្រជាពលរដ្ឋ ក្រីក្រ រកព្រឹកខ្វះល្ងាច ថែមទាំងមានជីវភាពខ្វះខាត ក៏បានយល់យោគ អធ្យាស្រ័យប្រគល់រថយន្តទៅម្ចាស់រថយន្ត បណ្តោះអាសន្ន យកទៅប្រកបមុខរបរចិញ្ចឹមជីវិត ពេលណាតុលាការត្រូវការគាត់ ប្រគល់ជូនតុលាការវិញ ដោយឡែកការប្រគល់នេះ គឺបានប្រគល់ឲ្យភាគគីទាំងសងខាង ទាំងរថយន្តសាំយ៉ុ និងរថយន្ត Rave 4 ។

តែរហូតមកដល់ពេលនេះ លោក អ៊ុ សុភ័ក្រ្តា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ រស់នៅបច្ចុប្បន្នភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានកើតទុកមិនសុខចិត្ត ហើយបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ថាលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កំពុងតែប្រព្រឹត្តអំពើពុក រលួយ ថែមទាំងមិនព្រមដោះស្រាយរឿងក្តីនោះឡើយ លោកព្រះរាជអាជ្ញាខេត្តកំពង់ធំ បានឆ្លើយតបទៅនឹងម្ចាស់អាខោនហ្វេសប៊ុកថា អ៊ុ សុភ័ក្រ្តាថាបើសិនជាលោកបានទទួលលុយតែមួយដុល្លាដូចការចោទប្រកាន់នោះ លោកនិងដើរចូលគុគដោយខ្លួនឯង ៕  ប៊ុនរិទ្ធី

 


ចែករំលែក៖